កូ​វីដ​-១៩​កំពុងតែ​បង្ក​ការលំបាក​នៅ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈយោងតាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន គ្រោង​សម្រេចបាន​ក្នុង​អត្រា ៦,៥% ប៉ុន្តែ​កំណើន​នេះ​ត្រូវបាន​ប៉ាន់​ស្មានថា​នឹងមាន​កំណើន​អវិជ្ជមាន​ក្នុង​អត្រា ១,៩% ដែលជា​អត្រា​មិន​ធ្លាប់មាន​ពីមុនមក ដោយសារ​ការរីក​រាល​ដាល​យ៉ាង​លឿន​នៃ​ជំងឺ​កូ​វីដ​-១,៩​។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​បាន​អះអាងថា កូ​វីដ​១៩ បាននិងកំពុង​ធ្វើឱ្យ​តម្រូវការ​ខាងក្រៅ​ធ្លាក់ចុះ​យ៉ាងគំហុក និង​រុញច្រាន​ប្រទេស​ជាច្រើន ជាពិសេស​បណ្តា​ប្រទេស​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា​ប្រឈម​នឹង​កំណើន​អវិជ្ជមាន​។

​តាម​ទិន្នន័យ​ផ្លូវការ​បឋម​ពី​រតនាគារជាតិ នៅ​ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ថ្នាក់ជាតិ​អនុវត្ត​ចំណូល​ក្នុងស្រុក​សរុប​​ចំនួន ១ ៣៦៤,០៧ ប៊ី​លាន​រៀល ឬ​ស្មើនឹង ៥,៦៦% នៃ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ថយចុះ ៣៦,៣២% ធៀប​នឹង​ខែសីហា ឆ្នាំ​២០១៩ ដែល​ក្នុងនោះ​មាន​ចំណូល​សារពើពន្ធ ១ ២៧៦,៨៦ ប៊ី​លាន​រៀល និង​ចំណូល​មិនមែន​សារពើពន្ធ ៨១,៥២ ប៊ី​លាន​រៀល​។

គិត​ត្រឹម​រយៈពេល ០៨​ខែ នៃ​ឆ្នាំ​២០២០ រដ្ឋបាល​ថ្នាក់ជាតិ​ប្រមូល​ចំណូល​ក្នុងស្រុក​សរុប​បាន​ចំនួន ១៣ ៨៥៧,០២ ប៊ី​លាន​រៀល ឬ​ស្មើនឹង ៥៧,៥២% នៃ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ បាន​ថយចុះ ១១,៦៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ការ​ថមថយ​នេះ ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការធ្លាក់ចុះ​នៃ​ចំណូល​ចរន្ត ១១,៦៩% ដោយ​ក្នុងនោះ​មាន ៨,២៩% ជា​ចំណូល​សារពើពន្ធ និង ៣,៤០% ជា​ចំណូល​មិនមែន​សារពើពន្ធ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...