​រដ្ឋាភិបាល នឹង​ស្ថាបនា​ផ្លូវជាតិ​លេខ​៦ ថ្មី ជា​បួន​គន្លង ត​ពី​រង្វង់​មូល​ស្គន់ ទៅកាន់​ខេត្តសៀមរាប​

ដោយៈ គង់​ហេង / កំពង់ចាមៈ រាជរដ្ឋាភិបាល នឹង​រៀបចំ​ស្ថាបនា ផ្លូវជាតិ​លេខ​៦ ថ្មី​ជា​បួន​គន្លង ត​ភ្ជាប់​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ ឆ្ពោះទៅ​ខេត្តសៀមរាប គឺ​នឹងមាន​ប្រព័ន្ធ​លូ សុវត្ថិភាព ដូច​ប្រព័ន្ធ​ផ្លូវជាតិ​លេខ​៦ ពី​ភ្នំពេញ មកកាន់​រង្វង់​មូល ដដែល​នេះ ក្នុងពេល​ឆាប់ៗ ខាងមុខ​។​

​នេះ​ជាការ​ថ្លែង​ឱ្យដឹង របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ក្រុមប្រឹក្សា​ខេត្ត លើក​ទី​២ អាណត្តិ​ទី​៣ ដែលមាន​ការចូលរួម​ពី​លោក ខ្លូត ផន ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នេះ និង​លោកស្រី ប៉ាង ដា​នី អភិបាលរង​ខេត្ត មន្ត្រី​អង្គភាព​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ សរុប​ជាង ១០០ នាក់ នៅក្នុង​បរិវេណ​វត្ត​ស្គន់ ឃុំ​សូ​ទិ​ប ស្រុក​ជើងព្រៃ នៅ​ព្រឹក​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រោយពី​សំណើសុំ​សាងសង់ ប្រព័ន្ធ​លូ អម​ផ្លូវជាតិ​លេខ​៦ ពី​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ ដល់​ព្រំប្រទល់ ខេត្ត កំពង់ធំ លោក​អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ ឆ្លើយតប​នឹង​សំណើ​នោះ​ថា ទាក់ទិន​នឹង​សំណើ សុំ​សាងសង់​ប្រព័ន្ធ​លូ ខាងលើ គួរ​រង់ចាំ​បន្តិច​សិន ដោយ​រាជរដ្ឋាភិបាល នឹង​រៀបចំ​ស្ថាបនា ផ្លូវជាតិ​លេខ​៦ ថ្មី​ត​ភ្ជាប់​ពី​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ ឆ្ពោះទៅ​ខេត្តសៀមរាប គ្រាន់តែ​មិនទាន់​កំណត់​កា​l​បរិច្ឆេទ​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ទៀតថាៈ ប៉ុន្តែ​ខាង​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន បាន​ចុះ​សិក្សា​វាយតម្លៃ រួចហើយ គឺ​ផ្លូវជាតិ​លេខ​៦ ថ្មី​នេះ មាន​បួន​គន្លង ដូចគ្នា​នឹង​ផ្លូវជាតិ​លេខ​៦ ពី​ភ្នំពេញ មកកាន់​រង្វង់​មូល​ស្គន់ ដែល​បាន​ស្ថាបនា រួចហើយនោះ​។ ក្នុងនោះ យើង​នឹង​ស្នើសុំ​ឱ្យ​ខាង​ជំនាញ រៀបចំ​ប្រព័ន្ធ​លូ​ជ្រុង ដែល​ធានា​​សុវត្ថិភាព ពេល​ភ្លៀង​ធ្លាក់ មិន​កកស្ទះ​ជន់​លិច​ថ្នល់​ឡើយ​។​

​លោក​បាន​បន្តថាៈ ដូច្នេះ​សូម​រង់ចាំ​បន្តិច​សិន ពិសេស​ប្រសិនបើ​យើង សង់​ប្រព័ន្ធ​លូ តាម​សំណើ​នោះ គឺ​នឹង​ប៉ះពាល់​ដល់ ការពង្រីក​ថ្នល់ជាតិ បួន គន្លង នាំឱ្យ​មានការ​ឈូសឆាយ លូ​នោះ​ចោល នឹង​ខាតបង់​ឥតប្រ​យោជន៍​​មិន​ខាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...