Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ធុន​ធំ...

រថយន្ត​ធុន​ធំ​បើក​គៀរ រថយន្ត​ស្តា​រិច រេ​ទៅបុក​រថយន្ត​កុងតឺន័រ​របួសធ្ងន់​២​នាក់

ដោយៈ​ចាន់តូ​/​ភ្នំពេញ: បុរស​ពីរ​នាក់​រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​រថយន្ត​ស្តា​រិច​សុខៗ​ត្រូវបាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​គៀរ​ហើយ​រ៉េ​ចង្កូត​ទៅបុក​ក្បាល​រថយន្ត​កុងតឺន័រ ពីក្រោយ​ដែល​ចត​ចោល​នៅលើ​ទ្រូងផ្លូវ​បណ្ដាល​កាលពី​វេលា​ម៉ោង ១១​និង ៥០​នាទី​យប់​ថ្ងៃ​ពុធ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ត្រង់ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ ។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ដំបូង​ឡើយ​រថយន្ត​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM.4902 បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ខណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង​មិន​ចាំ​ម៉ាក​បាន​បើក​មកពី​ខាងក្រោយ​ហើយក៏​គៀរ​រថយន្ត​ស្តា​រិច​ត្រូវ​ចំហៀង​ខាងស្ដាំ​កំពិត ហើយក៏​បើក​ទៅ​បាត់​។​ធ្វើ​ឲ្យ​រថយន្ត​ស្តា​រិច ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​ក្បាល​រថយន្ត​កុងតឺន័រ​ដែល​ចត​លើ​ទ្រូងផ្លូវ​ស្ងៀម ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C.7068 បណ្តាលឱ្យ​អ្នករួមដំណើរ​២​នាក់​រងរបួស​ធ្ងន់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រា​យុទ្ធ​នៅក្នុង​មុខ​តំ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...