អេស​ស៊ីជី បាន​ចូលរួមចំណែក​ក្នុងការ​សាងសង់​ទីធ្លា​ក្នុង​បរិវេណ​សាលា​ដូង​សម្រាប់​សិស្សានុសិស្ស​

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ​៖ គ្រួសារ​អេស​ស៊ីជីចំនួន៦២ នាក់​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុងការ​សាងសង់​ទីធ្លា​ក្នុង​បរិវេណ​សាលា​ដូង​ដែល​ស្ថិតក្នុង​ឧទ្យាន​ជាតិ​គិរី​រម្យ ។​ក្នុង​ការកសាង​នាពេល​ថ្មីៗ​នេះ ប្រើប្រាស់​ដុំ​បេតុង ប្រមាណ ៣០តោន ពី​រោង​ចក្រ​​បេតុង​អេស​ស៊ីជី ។​

​ការសាងសង់​ទីធ្លា​នេះគឺ​ដើម្បី​ជួយ​សម្រួល​ដល់​សិស្សានុសិស្សឱ្យ​ដើរ​បាន​ងាយ​ស្រួ​ល​​ជាពិសេស​ក្នុង​រដូវភ្លៀង ហើយក៏​ជា​ផ្នែក​មួយ​នៃ​គោលការណ៍ SCG Circular Way ដែល​បង្កើតឡើង​ដើម្បី​ជំរុញ​ដល់​ការបន្ត​ប្រើប្រាស់ ប្រើប្រាស់​ឡើងវិញឬ​កែច្នៃ​​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​កាកសំណល់​ឱ្យ​ស្ថិតក្នុង​កម្រិត​អប្បបរមាតាមរយៈ​ការ​ប្រើ​ប្រាស់​ឱ្យអស់​លទ្ធភាពនិង​ឱ្យ​បានជា​អតិបរមានូវ​តម្លៃ​នៃ​ធនធាន​ដែលមាន​ស្រាប់​។​


​លោក អ៊ុក វណ្ណ​ដេ ស្ថាបនិក​សាលា​ដូង​គិរី​រម្យ បាន​មានប្រសាសន៍ ថា “​អ្វីដែល​យើង​បានធ្វើការ​ជាមួយគ្នា​រយៈពេល​ពីរ​ថ្ងៃនេះ​យើង​ទទួលបាន​នូវ​ការជួយ​ខ្លាំង​មែន​ទែន​ទៅលើ​ទីធ្លា​ក្មេង​លេង ។ ទោះ​ជាមាន​ភ្លៀង ពួកគាត់​នៅតែ​អាច​បន្ត​លេង​ដោយ មិនបាច់​ប្រលាក់​ដៃជើង ហើយ​មិន​រអិល​។ កិច្ច​ការដែល​ខ្ញុំ​និង​អេស​ស៊ីជី កំពុងតែ​ធ្វើ​នេះ​គឺ​យើង​តម្រង់​ទៅ​ជួយ​ដល់​បរិស្ថាន មានន័យថា​យើង​ព្យាយាម​ប្រើ​របស់​ឱ្យ​អស់​ពី​​លទ្ធភាព យើង​ជួយ​ក្នុង​រូបភាព​ដ៏​ប្រសើរ ជា​គំរូ​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ទៀតថា មុន​នឹង​បោះបង់​អី្វ​មួយ​ចោល យើង​ត្រូវតែ​ទម្លាក់​វា​ចូលទៅ​កន្លែង ដែល​ត្រឹមត្រូវ ដើម្បី​ទាញយក​ប្រយោជន៍​នៃ​ការបោះបង់​ហ្នឹង​ទៀត​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ធំធេង សម្រាប់​ការផ្តល់​មក​នូវ​ដុំ​បេតុង​នេះនិង​អ្វីៗ​ជាច្រើន​ទៀត អរគុណ ច្រើន​មែនទែន​”​។​

លោក វិរោទ ផា​ណិ​ជ្ជ​ភោ​ជ​ម៉ាន (Wirot Phanitphotchamarn) នាយក​ផ្នែក​លក់​និង​ទីផ្សាររបស់​ក្រុមហ៊ុនអេស​ស៊ីជី បាន​ពន្យល់ថា “​អេស​ស៊ីជី និង ខេ ស៊ី​មេន​ផ្តោត​សំខាន់​ទៅលើ​ការប្រើប្រាស់​ឱ្យអស់​លទ្ធភាព​ដែល​យើង​ហៅថាSCG Circular Way​។ ពួកយើង​ដឹងថា សាលា​ដូង​ក៏មាន​ការកែច្នៃ​ប្រើប្រាស់​សំរាម​ឱ្យ​ក្លាយជា​របស់​មាន​ប្រយោជន៍ ដែល​នេះ​ជា​គោលដៅ​ដូចគ្នា​ទៅនឹងអេស​ស៊ីជី​។យើង​សង្ឃឹមថា ការចូល​​​​រួមមួយ​ដែល​ល្អ​បែបនេះ​អាច​ចាត់ទុកជា​ចំណុច​ចាប់ផ្តើម​ដើម្បី​ក្រើនរំលឹក​ដល់​ប្រជា​ជន​ទាំងអស់​ឱ្យ​ព្យាយាម​ប្រើ​អ្វីមួយ​ឱ្យ​អស់ពី​លទ្ធភាព​សម្រាប់​សង្គម​តទៅ​”​។​


​បន្ថែម​ពីលើ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​ជាច្រើន គ្រួសារ​អេស​ស៊ីជី បាន​បន្ត​ចូលរួម​ធ្វើអំពើ​ល្អ​សម្រាប់​សង្គម និង​អនាគត​ប្រទេស​កម្ពុជា​។ ដូចដែល​គ្រប់គ្នា​ដឹងថា​នៅ អេស​ស៊ីជី តែង​ប្រើពាក្យ​មួយ​ឃ្លា​ថា “​រឹងមាំ​ទាំងអស់គ្នា ដើម្បី​អនាគត​កម្ពុជា​កាន់តែ​ប្រសើរ​”​។​

​ជាការ​កត់សម្គាល់ អេស​ស៊ីជី គឺជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ដ៏​ធំ​មួយ​ក្នុង​តំបន់​អាស៊ាន​ដែល​តែង តែ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​ជា​ញឹកញាប់​តាមរយៈ​សកម្មភាព​សង្គម​របស់ខ្លួន​ទាំង​ផ្នែក​អប់រំ ផ្នែក​សុខាភិបាល និង​ផ្នែក​បរិស្ថាន​ជាដើម​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មុន​ចេញពី​តំណែង រដ្ឋាភិបា...

​ប្រែ​សម្រួលៈ​វាសនា​/​សៀង...

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...