Home ព័ត៌មានជាតិ សង្គម គិត​ត្រឹម​ម៉ោ...

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​នេះ​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី និង​មិនមាន​ករណី​ជាសះស្បើយ​

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ​ទាក់ទិន​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៥ នៅ​កម្ពុជា ដោយ​គិត​ត្រឹម​ម៉ោង​៧​ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា​នេះ ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​ឱ្យដឹងថា មិនមាន​ករណី​វិជ្ជមានថ្មី និង​មិនមាន​ករណី​ជាសះស្បើយ​ទេ​។​

​គួរ​បញ្ជាក់ថា ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​ពី​ជម្ងឺ​កូ​វីដ​-១៩​សរុប​នូវ​ទូទាំងប្រទេស មាន​ចំនួន ២៨៨​នាក់ (​ស្មើនឹង ៩៥.៦៨% ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វី​-១៩​ទាំងអស់​) នៅក្នុង​ចំនួន​នេះ​មាន​ស្រី ៥៨​នាក់ និង​បុរស ២៣០​នាក់​។ អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០១​នាក់ (​ស្ត្រី ៦១​នាក់ និង​បុរស ២៤០​នាក់​) ។ អ្នក​សម្រាក​ព្យាបាល​នៅ​ម​ខ្ទី​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន ១៣​នាក់ (​ស្រី ០៣​នាក់ និង​ប្រុស ១០​នាក់​)​។

​ដោយឡែក​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា បាន​ចំនួន​៨៨​នាក់ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​រឹង​-១៩ ទាំងអស់​។​

​គិតពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ សរុប​ចំនួន​តេស្ត​ដែល​បានធ្វើ​វិភាគ​មាន ២.៤៩៧ វត្ថុ​សំណាក (​ក្នុង​ចំនួន​នេះ​មាន​អ្នក​ដែល​បានធ្វើ​តេស្ត​លើក​ទី​១​ចំនួន ១.៦៨០​នាក់ និង​លើក ទី​២​បាន​ចំនួន ៨១៧​នាក់​) ដោយ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញថា មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០៤​នាក់ (​បាន​រាយការណ៍​ជូន​សាធារណជន​រួចហើយ ) ដែល​កំពុង​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ រីឯ អ្នកមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន ១.៦៧៦​នាក់ (​ស្មើនឹង ៩៩,៧៦% នៃ​ចំនួន​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​សរុប​ទាំងអស់​)៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...