Home ព័ត៌មានអន្តរជាតិ ព្យុះ​វ៉ា​ម​ក...

ព្យុះ​វ៉ា​ម​កូ វាយប្រហារ​កោះ​ធំ​ហ្វីលីពីន សម្លាប់​មនុស្ស​ម្នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ​ព្យុះ​វ៉ា​ម​កូ​(Vamco)​បាន​វាយប្រហា​រកោះ​លូ​ហ្សុន​របស់​ហ្វីលីពីន​កាលពី​យប់​ថ្ងៃ​ពុធ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហិោច​ណាស់​ម្នាក់ និង​បណ្តាលអោយ​បាត់​ខ្លួន​៣​នាក់​ទៀត ,​នេះ​បើ​តាម​ការប្រកាស​របស់​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​វ៉ា​ម​កូ ដែល​មាន​ល្បឿន​ខ្យល់​អតិបរមា​១៥៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​ចូល​ដល់​ដីគោក​ហ្វីលីពីន​កាលពី​យប់​ថ្ងៃ​ពុធ នៅក្នុង​ខេត្ត​កេ​ហ្សុន ខាងត្បូង​ទីក្រុង​ម៉ានីល​។​

​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​មូលដ្ឋាន​បាន​និយាយថា បុរស​វ័យ​៦៨​ឆ្នាំ​ម្នាក់ បាន​រកឃើញ​ស្លាប់​នៅលើ​ដំបូល​ផ្ទះ​របស់​គាត់​ក្នុង​ខេត្ត កា​ម៉ា​រី​ន​ណេ​ស ណត កន្លែង​ដែល​មនុស្ស​៣​នាក់​កំពុង​បាត់​ខ្លួន​។​

​វ៉ា​ម​កូ ជា​ព្យុះ​ទី​២១​ដែល​បាន​វាយប្រហារ​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ ក្នុងពេល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​នៅ​មិនទាន់​ងើបចេញផុត​ពី​ផល​នៃ​ការវាយប្រហារ​ដោយ​ព្យុះ ម៉ូ​ឡាវ ដែល​បាន​សម្លាប់​មនុស្ស​២៥​នាក់​កាល​​ពី​ដើម​ខែ​វិច្ឆិកា​។​

​វា​នឹង​ចាកចេញ​ពី​ដីគោក​ហ្វីលីពីន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ តែ​មុន​ចាកចេញ​វា​នឹង​នាំ​ភ្លៀង​និង​ខ្យល់​ខ្លាំង​កាត់​តាម​បណ្តា​ខេត្ត​ផលិត​ស្រូវ​នៃ​ប្រទេស​នាំចូល​អង្ករ​មួយ​នេះ​។​

​វ៉ា​ម​កូ​ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​បន្តដំណើរ​ទៅ​វៀតណាម ហើយ​នឹង​ចូល​តំបន់​កណ្តាល​នៅ​ថ្ងៃអាទិត្យ ដោយ​នឹង​នាំ​ទឹកភ្លៀង​ដ៏​ច្រើន​មក​ជាមួយ​ផង​៕

​ក្មេងៗ ចុះ​ពី​រថយន្ត​រដ្ឋ​នៅ​ពេល​ពួកគេ​មក​ដល់​មណ្ឌល​សំរាប់​អ្នក​ភៀសខ្លួន​ពី​ព្យុះ​វ៉ា​ម​កូ នៅ​ក្រុង​ស៊ូ​កាត ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​១១​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...