Home ព័ត៌មានជាតិ សង្គម ព្យុះ​ទី​២២​ច...

ព្យុះ​ទី​២២​ចូល​មកដល់​សមុទ្រ​ចិន​ខាងត្បូង​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ផ្ទៃមេឃ​ជាទូទៅ​លើ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សភាព​ស្រឡះ​វិញ​ហើយ បន្ទាប់ពី​អស់​ឥទ្ធិពល​ព្យះ​ទី​២១ តែ​អាកាសធាតុ​ត្រជាក់​នៅ​បន្ត​ដល់​ថ្ងៃទី​១៣ និង ១៤ ខែវិច្ឆិកា ចាប់​ផ្តើ​ប​កើន​ឡើងវិញ​ដល់​ថ្ងៃ​ទី​​១៥​វិច្ឆិកា​ទើប​ចុះ​ត្រជាក់​ជាថ្មី​។ នេះ​បើតាម លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន​​ធាន​​​​​ទឹក​និង​ឧ តុ​និយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​១២​ខែវិច្ឆិកា​នេះ​។​

​លោក​ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថា​ព្យុះ​ទី​២២ ដែល​បាន​បង្កើន​ឥទ្ធិពល​ជា​ព្យុះ​ទី​ហ្វុ​ង​TY មុនពេល​ដើរ កាត់​លើ​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា​បាន​ថយ​មក​នៅ ត្រឹម​កម្រិត​sTS ពេល​ដើរ​ចូលដល់​សមុទ្រ​​ចិន​ខាងត្បូង​នៅ​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា​នេះ​។ មន្ត្រី​ជំនាញ​របស់​ក្រសួង​កំពុងធ្វើការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ ចំពោះ​ការវិវត្ត​របស់​ព្យុះ​វ៉ា​ម​កូ (VAMCO) ដែល​បាន​បង្កឱ្យមាន​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នៅ​ប្រទេស​ហ្វីលីពីន បន្ទាប់ពី​វា​បាន​ដើរ​ឆ្លងកាត់​កាលពី​ថ្ងៃទី​១១ វិច្ឆិកា​។​

រូបពីផ្កាយរណបអាកាសធាតុនៅថ្ងៃទី១២វិច្ឆិកា

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ជូនដំណឹង​ស្តីពី ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១១ ដល់ទី​១៧ ខែវិច្ឆិកា​ថា​ព្យុះ​ទី​២១ ឈ្មោះ អេ​តូ ( ETAU ) បាន​នឹង​កំពុង​បន្ដ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច​។ ព្យុះ​នេះ​នឹង​ចូលដល់​លើ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម និង​ភាគ​ខាងកើត របស់​ប្រទេស​កម្ពុជា​មុននឹង​ថមថយ​ឥទ្ធិពល​ជា​វិ​សម្ពាធ​និង​សម្ពាធ​ទាប​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ។

​សេចក្តីជូនដំណឹង​ខាងលើ​បាន​អោយដឹងទៀតថា​នៅលើ​សមុទ្រ​ខាងកើត​ប្រទេស​ហ្វីលីពីន កើត​នូវ​ព្យុះ​ទី​២២ ឈ្មោះ វ៉ា​ម​កូ ( VAMCO ) ។ តាម​ការ​ព្យាករ ព្យុះ​នេះ​នឹង​វិ​វត្ត​ខ្លួន​ជា​លំដាប់​ទៅជា​ព្យុះ​ទី​ហ្វុ​ង នៅពេល​ឆ្លង​ចូល​មក ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ដំណើរ​របស់​ព្យុះ​នេះ​នឹង​ចូល​មកដល់​លើ​ភាគ​កណ្តាល​ប្រទេស​វៀតណាម នៅ ថ្ងៃទី​១៥ ខែវិច្ឆិកា​ហើយ​ថមថយ​ឥទ្ធិពល​មកជា​វិ​សម្ពាធ​ទាប​មុននឹង​ថមថយ​មកជា​សម្ពាធ​ទាប​នៅលើ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មា​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២១-២៣ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​២៨-៣០ អង្សា​សេ​។​នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ។ ហើយ​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​មធ្យម ។​

​រីឯ​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២១ អង្សា​សេ​សីតុណ្​ហភាព​អតិបរមា មាន​ពី ២៧-២៩​អង្សា​សេ​។ នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ។ ហើយ​នៅ​ថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​-​ខ្យល់​ក្នុង​កម្រិត​មធ្យម ។​

​ចំណែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៨-៣០ អង្សា​សេ​។ នៅ​ថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ​។ ហើយ​នៅ​ថ្ងៃទី​១៥- ១៧ ខែវិច្ឆិកា នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត មធ្យម ព្រមទាំង​រលក​សមុទ្រ​អាចមាន​កម្ពស់​ខ្ពស់​ជា​បង្គួរ ។​

​អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន​និង​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ​ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​ណាមួយ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...

លោក​តំណាងរាស្ត្រ សៀង ណាំ ...

ដោយ​: បាយ័ន / សៀមរាប​: នា...

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

សាលា​គរុកោសល្យ​យ​និង​វិ​ក...

​ដោយ​: គូលែន / សៀមរាប​: ស...