Home ព័ត៌មានអន្តរជាតិ សង្គ្រោះបាន​១...

សង្គ្រោះបាន​១១០​នាក់ ​តែ​៦​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​លិច​ទូក​ជន​ចំណាកស្រុក​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បា​សេ​ឡូ​ណា​, អេ​ស្ប៉ាញ ៖ អង្គការ​មនុស្សធម៌​អេ​ស្ប៉ាញ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១​វិច្ឆិកា​ថា មនុស្ស​៦ នាក់​បាន​ស្លាប់​បន្ទាប់ពី​ទូក​ពោង​ឆ្ពោះ​មក​អឺរ៉ុប​ដែល​ដឹក​ជន​អន្តោ​​ប្រវេសន៍​និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ចំនួន​១១៦​នាក់ បាន​លិច​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​កណ្តាល​។​

​នាវា​សង្គ្រោះ​របស់​អង្គការ Open Arms បាន​ស្វែងរក​ទូក​លិច​នេះ​អស់​ជាច្រើន​ម៉ោង​មុន​ពេល​រក​ឃើញ​វា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ក្នុង​ដែនទឹក​អន្តរជាតិ​ភាគ​ខាងជើង​ប្រទេស​លី​ប៊ី​។ ​អង្គការ​នេះ​ទើបតែ​បាន​ចែក​អាវ​ពោង​និង​ម៉ាស់​ដល់​អ្នកដំណើ​រទាំង​អស់​នេះ​ដើម្បី​ចាប់ផ្តើម​ផ្ទេរ​ពួកគេ​ទៅ​កន្លែង​មាន​សុវត្ថិភាព នៅពេល​ទូក​ដាច់​ជា​ពីរ​ដោយ​ទម្លាក់​ពួកគេ​ចូល​ទៅក្នុង​ទឹកសមុទ្រ​​ដ៏​ត្រជាក់​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្រង់​មនុស្ស ១១១ នាក់​ទាំង​រស់​ក្នុងនោះ​មាន​ទារក ២ នាក់​និង​ស្រង់​បាន​សាកសព ៥ នាក់​។ ប៉ុន្តែ​ទារក​ម្នាក់​ក្នុងចំណោម​២​នាក់ ពោលគឺ​ក្មេងស្រី​អាយុ ៦ ខែ​បាន​ស្លាប់​បន្ទាប់​​ពី​ដឹក​នៅលើ​នាវា​សង្គ្រោះ​។​

​អ្នកនាំពាក្យ​អង្គការ Open Arms បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា​អង្គការ​បាន​ស្នើសុំ​អាជ្ញាធរ​ដែនសមុទ្រ​អ៊ីតាលី​និង​ម៉ា​ល់តា​សម្រាប់​ការជម្លៀស​មនុស្ស ៦​នាក់​ជា​បន្ទាន់​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​​រួម​មាន​ទារក ២ នាក់​និង​ម្តាយ​របស់​ពួកគេ​និង​ស្ត្រី​មាន​ផ្ទៃពោះ​។ លោក​ឡា​ហ្សូ​ណា​និយាយថា​អង្គការ​បាន​ជួយសង្គ្រោះ​ជនភៀសខ្លួន​ចំនួន ៨៨ នាក់​រួច​ទៅ​ហើយ​កាលពី​យប់​ថ្ងៃ​អង្គារ​ហើយ​បាន​ឈាន​​ទៅ​ជួយ​ករណី​ទី ៣ នេះ​ទៀត​។​

​ការ​លិច​ទូក​កាលពី​ថ្ងៃ​ពុធ​គឺជា​ហេតុការណ៍​ស្រដៀង​គ្នា​លើក​ទី​ពីរ​នៅ​សប្តាហ៍​នេះ​នៅក្នុង​ដែនទឹក​ភាគ​ខាងជើង​នៃ​ប្រទេស​លី​ប៊ី​ដែល​ជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​សម្រាប់​ជន​ចំណាកស្រុក​មក​ពី​ទ្វីប​​អាហ្វ្រិក​និង​មជ្ឈិម​បូព៌ា​។ អង្គការសហប្រជាជាតិ​បាន​និយាយថា​កាលពី​ថ្ងៃ​អង្គារ​ជន​ចំណាកស្រុក​ចំនួន ១៣ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​រួមទាំង​កុមារ​ផង​។​

​រហូតមកទល់​ពេលនេះ​នៅ​ឆ្នាំ​នេះ​មាន​មនុស្ស ៥៧៥ នាក់​បាន​ស្លាប់​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​កណ្តាល ដែល​ព្យាយាម​ទៅ​ទ្វីបអឺរ៉ុប នេះ​បើ​យោង​តាម​អង្គការ​អន្តរជាតិ​សម្រាប់​ជន​ចំណាកស្រុក​៕

ក្រុម​សង្គ្រោះ​ស្រង់​មនុស្ស​ពី​ទូក​លិច​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​កាលពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត​ដឹក​ខ្សាច់​បុក​និង...

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : ...

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...