Home ព័ត៌មានអន្តរជាតិ បាតុករ​រាប់​ព...

បាតុករ​រាប់​ពាន់​នាក់​អំពាវនាវ​ឱ្យ​នាយក​រដ្ឋមន្ត្រី​អា​មេ​នី​ចុះចេញ​ពី​តំណែង​ជុំវិញ​កិច្ចព្រមព្រៀង​ឈប់​បាញ់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​យ៉េ​រ៉េ​វ៉ាន់​, អា​មេ​នី ៖ មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​របស់​អា​មេ​នី​កាលពី​ថ្ងៃ​ពុធ​ទី​១១​វិច្ឆិកា​ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង​បន្ទាប់ពី​គាត់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អា​ស៊ែ​បៃ​ហ្សង់​ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ជា​ច្រើន​សប្តាហ៍​នៅ​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់ ដែល​អំពាវនាវ​ឱ្យ​ធ្វើ​សម្បទាន​ទឹក​ដី​ដល់​អា​ស៊ែ​បៃ​ហ្ស​ង់​។​

​ការប្រមូលផ្តុំ​គ្នា​ត្រូវបាន​រៀបចំឡើង​ដោយ​គណបក្ស​ប្រឆាំង​នៅ​ទីក្រុង​យ៉េ​រ៉េ​វ៉ាន់​ដោយ​មាន​មនុស្ស​ចូលរួម​រហូត​ដល់​ទៅ​១ ម៉ឺន​នាក់​។

​អ្នកខ្លះ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​ឃុំ​ខ្លួន​តែ​ក្រោយមក​ត្រូវបាន​ដោះលែង​វិញ​។ ក្រុមបាតុករ​បាន​ស្រែក​ថា “​នី​កូល​ចុះ​ចេញ​ទៅ​” និង “​នី​កូល​ជន​ក្បត់ជាតិ​”​ដែល​សំដៅ​ទៅលើ​​នាយករដ្ឋមន្ត្រី​អា​មេ​នី លោក នី​កូល ផា​ស៊ីនៀន​។​

​ភាព​រំជើបរំជួល​នេះ​ត្រូវ​បាន​បង្កឡើង​ដោយ​បទ​ឈប់​បាញ់​គ្នា​រវាង​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្សង់​ដែល​សម្របសម្រួល​ដោយ​រដ្ឋា​ភិបាល​ក្រុង​មូស​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បន្ទាប់ពី​មានការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​អស់​​រយៈពេល​ជាង ៦ សប្តាហ៍​លើ​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់​ដែល​ជា​តំបន់​បំបែក​ខ្លួន​ស្ថិត​នៅក្នុង​ប្រទេស​អា​ស៊ែ​បៃ​ហ្សង់​ប៉ុន្តែ​ស្ថិតនៅក្រោម​ការគ្រប់គ្រ​ង​របស់​ក្រុម​ជនជាតិភាគតិច​អា​មេ​នី​ដែល​គាំទ្រ​ដោយ​​រដ្ឋាភិបាល​អា​មេ​នី​ចាប់តាំងពី​សង្គ្រាម​បំបែក​ខ្លួន​នៅ​ទីនោះ​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៩៤ ។​

​អតីត​សាធារណរដ្ឋ​សូ​វៀត​ទាំងពីរ​បាន​ជាប់គាំង​នៅក្នុង​ជម្លោះទឹកដី​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​បាន​ផ្ទុះឡើង​នៅ​ចុង​ខែ​កញ្ញា​ហើយ​បាន​បណ្តាលឱ្យ​មនុស្ស​រាប់រយ​នាក់​ឬ​អាច​​រាប់ពាន់​នាក់​ស្លាប់​នៅក្នុង​ការផ្ទុះ​ជម្លោះ​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាង​២៥​ឆ្នាំ​មកនេះ​។​

​បទ​ឈប់​បាញ់​ជាច្រើន​ដែល​ត្រូវបាន​ប្រកាស​ក្នុង​រយៈពេល ៦ សប្តាហ៍​កន្លងមកនេះ​មិន​បាន​បញ្ឈប់​នូវ​អំពើ​ហិង្សា​នោះ​ទេ​ប៉ុន្តែ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​ហាក់ដូចជា​ត្រូវបាន​អនុវត្ត​ព្រោះ​គ្មាន​ភាគី​ណាមួយ​​រាយការណ៍​អំពី​ការប្រយុទ្ធ​គ្នា​ទៀត​ទេ​ចាប់តាំងពី​វា​ចូល​ជា​ធរមាន​។​

​កិច្ចព្រមព្រៀង ដែល​ត្រូវបាន​អបអរ​នៅ​អា​ស៊ែ​បៃ​ហ្សង់​និង​បង្ក​កំហឹង​នៅ​អា​មេ​នី​គឺ​អំពាវនាវ​ឱ្យ​អា​មេ​នី​ប្រគល់​ការគ្រប់គ្រង​លើ​តំបន់​មួយចំនួន​ដែល​ខ្លួន​កាន់កាប់​នៅ​ខាងក្រៅ​ព្រំដែន​តំបន់​ណាហ្គ័រ​ណូ​​កា​រ៉ា​បាក់​។ តំបន់​ទាំងនោះ​រាប់បញ្ចូល​ទាំង​តំបន់​ឡាឈីន ជា​ផ្លូវធំ​ចេញ​ចូល​ពី​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបា​ក់​ទៅ​ប្រទេស​អា​មេនី​។ កិច្ចព្រមព្រៀង​នេះ​អំពាវនាវ​ឱ្យ​បន្ត​បើកផ្លូវ​នេះ​ដែល​គេ​ហៅ​ថា​ច្រករបៀង​​ឡាឈីន និង​ត្រូវការពារ​ដោយ​អ្នកថែរក្សា​សន្តិភាព​រុស្ស៊ី​។​

​កិច្ចព្រមព្រៀង​នេះ​ក៏​អំពាវនាវ​ឱ្យ​បង្កើត​បណ្តាញ​ដឹកជញ្ជូន​ឆ្លងកាត់​អា​មេ​នី​ផងដែរ ដែល​អាច​ភ្ជាប់​អា​ស៊ែ​បៃ​ហ្សង់​និង​តំបន់​ណា​ក់​ឈី​វ៉ាន់​នៅ​ភាគ​ខាងលិច​របស់ខ្លួន ដែល​ហ៊ុមព័ទ្ធ​ដោយ​អា​មេ​នី អ៊ីរ៉ង់ និង​តួ​ក​គី​៕

​បាតុករ​១​ម៉ឺន​នាក់​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​លោក នី​កូល ផា​ស៊ីនៀន ចុះចេញ​ពី​តំណែង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...