Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ ...

សម្តេច​តេ​ជោ ហ៊ុន សែន បដិសេធ​ពាក្យ​ច​ចាម​អារាម​ថា រាជរដ្ឋាភិបាល នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់ ការធ្វើដំណើរ ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ​

ដោយៈ ទេព មង្គល ,មុនីរ័ត្ន/ ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ របស់​សម្តេច ជូន​ជនរួមជាតិ​កម្ពុជា​ទាំងឡាយ ពាក់ព័ន្ធ​នឹង​មនុស្ស​អាក្រក់​មួយចំនួន បាន​បំផុស​ពាក្យ​ច​ចាម​អារាម​ថា រាជរដ្ឋាភិបាល នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់ ការធ្វើដំណើរ ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ ដែល​ក្នុងនោះ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​។ ការឃោសនា​អកុសល របស់​ពួក​អាក្រក់ ទាំងនេះ សំដៅ​ធ្វើឱ្យ​ប្រទេស មាន​ចលាចល ទំនិញ​ឡើងថ្លៃ ប្រជាជន​រស់នៅ មិនបាន​ស្ងប់ចិត្ត ដើម្បី​ពួកគេ​កេងចំណេញ ខាង​នយោបាយ តែប៉ុណ្ណោះ​។​

​សូម​អាន​សារ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​នេះ ៖

​បងប្អូន​ជនរួមជាតិ ជាទីគោរព​ស្រឡាញ់​!ថ្មីៗ​នេះ មាន​មនុស្ស​អាក្រក់​មួយចំនួន បាន​បំផុស​​ពាក្យ​ច​ចាម​អារាម​ថា រាជរដ្ឋាភិបាល នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់ ការធ្វើដំណើរ ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ​។​

​ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សូមបញ្ជាក់ថា នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​។ ការឃោសនា​អកុសល របស់​ពួក​អាក្រក់ ទាំងនេះ សំដៅ​ធ្វើឱ្យ​ប្រទេស មាន​ចលាចល ទំនិញ​ឡើងថ្លៃ ប្រជាជន​រស់នៅ មិនបាន​ស្ងប់ចិត្ត ដើម្បី​ពួកគេ​កេងចំណេញ ខាង​នយោបាយ តែប៉ុណ្ណោះ​។​

​បញ្ហាសំខាន់ ក្នុងការ​ប្រយុទ្ធ ជាមួយ​ជម្ងឺ​កូ​វីដ​-១៩ នៅពេលនេះ គឺ​ប្រជាជន​គ្រប់រូប​ការពារ​ខ្លួន តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ពិសេស​ការពាក់​ម៉ាស់ ការ​លាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។​

​សម្រាប់​ការពាក់​ម៉ាស់​ដែល​កាលពី​ម្សិលមិញ​នេះ ខ្ញុំ​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់ ចំនួន ២ លាន​ម៉ាស់ ជូនទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចែកជូន ប្រជាជន​ក្រីក្រ​។ នគរបាល​ចរាចរណ៍ ក៏​នឹង​ជូន​ម៉ាស់ សម្រាប់​អ្នកជិះ​កង់ ជិះ​ម៉ូតូ ដែល​មិនបាន​ពាក់​ម៉ាស់​។​

​សូម​បងប្អូន​ពាក់​ម៉ាស់​ទាំងអស់គ្នា ដើម្បី​យើង​ឈានទៅ​បញ្ចប់ ព្រិ​ត្តិ​ការណ៍ ៣ វិ​ច្ឆ​កា ឱ្យបាន​ឆាប់ ដើម្បី​នាំ​ប្រទេស មកកាន់​ភាពប្រក្រតី ដូច​មុន​ថ្ងៃ ៣ វិច្ឆិកា ២០២០ វិញ​។​

​សម្រាប់​បងប្អូន ដែល​បាន​នឹង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ ត្រូវ​បន្តធ្វើ​ឱ្យបាន​ហ្មត់ចត់ និង​សូម​អាជ្ញាធរ​មូលដ្ឋាន តាមដាន​ត្រួតពិនិត្យ និង​ជួយ​ដោះស្រាយ​​ជីវភាព សម្រាប់​គ្រួសារ​ក្រីក្រ ដែល​ពួកគាត់ មិនអាច​ចេញ ប្រកប​របរ​រកស៊ី​បាន ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ត្រូវ​ផ្តល់​ស្បៀងអាហារ ជូន​ពួកគាត់ កុំអោយ​ពួកគាត់​ខ្វះ​ស្បៀងអាហារ ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ​សេចក្តីចំរើន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...