Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ខ...

បុរស​ម្នាក់ ខូចចិត្ត​រឿង​ប្រពន្ធ រត់ចោល បាន​ឡើងលើ​ដើមឈើ ប្រុង​លោត​សម្លាប់ខ្លួន​

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ បុរស​ម្នាក់​ខូចចិត្ត ដោយសារ​ប្រពន្ធ រត់ចោល​បាន​រត់​ឡើងលើ ចុងឈើ ប្រុង​លោត​សម្លាប់ខ្លួន បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល ដល់​កម្លាំង​សមត្ថកិច្ច ចុះ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ ព្រឹក នា​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតក្នុង​រង្វង់​មូល​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ប្រាប់ រស្មី​កម្ពុជា ឱ្យដឹងថាៈ មុនពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់ ដើរ​ចូលក្នុងរង្វង់​មូល​វត្តភ្នំ ដោយ​មិនដឹងថា គាត់​មាន​វិបត្តិ​អ្វី​នោះទេ ។ បុរស​នោះ បាន​រត់​ឡើងលើ​ចុងឈើ ប្រុង​លោត​សម្លាប់ខ្លួន តែ​ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ ឯកភាព ខណ្ឌដូនពេញ ដែល​សម្អាត​បរិវេណ រង្វង់​មូល​វត្តភ្នំ ប្រើ​វិធី​លូ​ង​លោម ឱ្យ​បុរស​នោះ ចុះ​ពីលើ​ចុងឈើ​មកវិញ តែ​ទោះជា​យ៉ាងណា ក៏​បុរស​រូបនោះ មិន​ព្រម​ចុះ​នោះដែរ ។

លើសពីនេះ​ទៀត បុរស​ដែល​ឡើងលើ​ចុងឈើ បាន​ស្រែកថា ប្រពន្ធ​របស់គាត់ បាន​រត់ចោល គាត់ ទើប​គាត់​ខូចចិត្ត រត់​មក​ឡើងលើ​ចុងឈើ ប្រុង​លោត​សម្លាប់ខ្លួន បែបនេះ តែ​គាត់​មិនបាន បញ្ជាក់ អត្តសញ្ញាណ របស់គាត់​នោះទេ​។​

​ក្រោយពេល​កើតហេតុ ប្រជាពលរដ្ឋ បាន​ទំនាក់ទំនង ទៅ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ធ្វើ ការអន្តរាគមន៍ ដើម្បី​យក​បុរស នៅលើ​ចុងឈើ ចុះមក​ក្រោម​វិញ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...