Home ព័ត៌មានជាតិ សន្តិសុខ ទុស្សេខ្សែភ្ល...

ទុស្សេខ្សែភ្លើងឆេះធនាគារអេស៊ីលីដាសាខាឃុំសំអាងស្រុកថាឡាបរិវ៉ាត់

ដោយ:សុខុម/ស្ទឹងត្រែង:ធនាគារអេស៊ីលីដាមួយបានរងនូវការ ឆាបឆេះនៅវេលាម៉ោង 7និង15 នាទីព្រឹកថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2020 ស្ថិតនៅភូមិ ឆ្វាំង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

ករណីនោះបង្កឱ្យមានការភ្ញាក់ផ្អើល ហើយបុគ្គលិកបាននាំគ្នាពន្លត់។ ហេតុការណ៍នោះកើតឡើងដោយសារតែទុស្សេខ្សែភ្លើងនៅធនាគារមួយនេះបណ្ដាលឱ្យ ខូចខាតសំភារៈមានដូចជា ម៉ាស៊ីនត្រជាក់ 2 គ្រឿង ម៉ាស៊ីនព្រីម 1កង្ហារ 3តុ 1កៅអី 3 កៅស៊ូតង់ 3។

ពេលហេតុការណ៍កើតឡើងភ្លាមបុគ្គលិកធនាគារអេស៊ីលីដា ឃើញទាន់យកបំពង់ពន្លត់អគ្គីភ័យ បាញ់ពន្លត់ បានទាន់ពេលវេលា៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular