Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ព្រម...

អាម៉េរិក​ព្រមាន​ដាក់ទណ្ឌកម្ម​ចិន​បន្ថែម​នៅពេល​សមាជិក​សភា​ប្រឆាំង​ហុងកុង​ប្រុង​លាឈប់​ទាំងអស់​

​ប្រែ​សម្រួលៈ​វាសនា​/​ហុងកុង​៖ ​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ចិន​ដោយ​ខ្លួន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​បាន​រំលោភ​ស្វ័យភាព​ហុងកុង​ក្រោយ​អាជ្ញាធរ​​ហុងកុង​បណ្តេញ​សមាជិក​សភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​៤​រូប​។​

​រ៉ូ​ប៊ឺត អូ​ប្រាយ​អ៊ឹន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក បាន​និយាយថា​« អំពើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចុងក្រោយ​នេះ​ក្នុង​ការបណ្តេញ​សមាជិក​សភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​៤​រូប វា​គ្មានអ្វី​ត្រូវ​​សង្ស័យ​ទេ​ថា​គណបក្ស​កុំម្មុយនីស្ត​ចិន រំលោភ​យ៉ាង​ច្បាស់ក្រឡែត​លើ​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សហគមន៍​អន្តរជាតិ​»​។​

​លោក​បាន​បន្ថែមថា សហរដ្ឋ​អាម៉េរិក​នឹង​បន្ត​«​ចុច​ឈ្មោះ​និង​ដាក់​ទណ្ឌកម្ម​លើ​ជន​ឬ​អង្គភាព​ណា​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរំលាយ​សេរីភាព​ហុងកុង​»​។​

​កាលពី​ថ្ងៃ​ចន្ទ អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​៤​រូប​ទៀត​រួម​មាន​មេ​ប៉ូលិស​ហុងកុង ដែល​ខ្លួន​ចោទប្រកាន់ថា រារាំង​សេរីភាព​នៅ​ហុងកុង ។​ពួកគេ​នឹង​ត្រូវ​ហាម​មិន​អោយ​ចូល​អាម៉េរិក និង​បង្កក​ទ្រព្យ​​បើ​មាន​ទ្រព្យសម្បត្តិ​នៅ​អាម៉េរិក​។​

​ក្នុងពេល​ជាមួយគ្នា ពួក​សមាជិក​សភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​ដែល​ជា​ក្រុមប្រឆាំង​នៅ​ហុងកុង បាន​និយាយថា ពួកគេ​នឹង​លាឈប់​ព្រម​គ្នា ហើយ​ការ​ដាក់​ពាក្យសុំ​លាឈប់​ទំនងជា​នឹង​ធ្វើ​នៅ​​ថ្ងៃ​១២​វិច្ឆិកា ដើម្បី​ប្រឆាំង​នឹង​ការបណ្តេញ​សហសេវិក​របស់គេ​៤​រូប​៕

​ពួក​សមាជិក​សភា​ប្រឆាំង​នៅ​ហុងកុង គ្រោង​ដាក់​ពាក្យសុំ​លាឈប់​ទាំងអស់គ្នា​នៅ​ថ្ងៃ​១២​វិច្ឆិកា ដើម្បី​ប្រឆាំង​នឹង​ការបណ្តេញ​សហសេវិក​របស់គេ​៤​រូប​(​ក្នុង​រូប​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular