Home ព័ត៌មានជាតិ នយោបាយ ​ព្រឹក​នេះ​សម...

​ព្រឹក​នេះ​សម្តេច​ក្រឡាហោម ស ខេង តំណាង​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​និង​ពូជ​ដំណាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង​

ដោយៈ​តារា​រិ​ទ្ធ​/មុនីរត្ន៖​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​តំណាង​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះសួរសុខទុក្ខ​និង​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ក​ក្តិ​ក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

ការផ្តល់គ្រាប់ពូជស្រូវ និងគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋទាំង ៣ ៥០០គ្រួសារ នៅខេត្តព្រៃវែង គឺសម្រាប់ចូលរួមស្តារឡើងវិញលើផ្ទៃដីខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានបង្កបង្កើ នផលឡើងវិញ ស្របពេលប្រទេសកម្ពុជាយើង ក៏ដូចជា ពិភពលោក បាន និងកំពុងរងនូវផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ នោះ។

គ្រោះជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ នេះ បានបណ្តាលឲ្យដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ៧ស្រុក ក្រុង ស្មើនឹង ៣ ៥០០គ្រួសារ នៃខេត្តព្រៃវែងទាំងមូល រងផលប៉ះពាល់ ក្នុងនោះមាន៖ ស្រុកបាភ្នំ ៦២៦គ្រួសារ ស្រុកកំពង់ត្របែក ៧៣៦គ្រួសារ ស្រុកមេសាង ៣៧៦គ្រួសារ ស្រុកពាមរក៍ ៤៦៥ ស្រុកព្រះស្តេច ៥៧៦គ្រួសារ ក្រុងព្រៃ វែង ៣៦០គ្រួសារ និងស្រុកពោធិ៍រៀង ៣៦១គ្រួសារ ។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...