Home ព័ត៌មានជាតិ អប់រំ ក្រសួង​អប់រំ​...

ក្រសួង​អប់រំ​នៅតែ​បន្ត​រកឃើញ​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣ វិច្ឆិកា​កើនឡើង​ចំនួន​២៤

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:”​គិត​ត្រឹម​យប់​ថ្ងៃទី​១១ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញថា អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា សរុប​មាន​ចំនួន​២៤​ហើយ​”​។​នេះ​បើតាម​ការ​ឱ្យដឹងពី​លោក រស់​សុ​វាចា មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។​
​ ​
​ថ្លែងប្រាប់​រស្មី​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ លោក រស់ សុ​វាចា បានបញ្ជាក់​ឱ្យដឹង​ពាក់​ព័​ន្អ​ទៅនឹង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ គណៈ​ប្រតិ​​ភូ​នៃ​ប្រទេស​ហុង​គ្រី​រួមទាំង​២៤​អង្គភាពមាន​ដូចជា​៖ គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន​៩ គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ចំនួន​០៤ និង​ក្លឹប​ហាត់​កីឡា​ចំនួន​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ អង្គភាព​ទាំងនេះ បាន​ចាត់ចែង​អនុវត្ត​វិធានការ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ខ្ជាប់​ខ្ជាន់​។


​ ​
​លោក​បាន​បន្ត​បញ្ជាក់​បន្ថែមថា​”​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្អាក​ដំណើរការ​សិក្សា​ក្នុង​ថ្នាក់រៀន​ជា​បណ្តោះអាសន្ន​រយ​:​ពេល​០២​សប្តាហ៍ និង​បន្ត​ការសិក្សា​តាម​អន​ឡាញ​នៅ​រាជធានី​ភ្នំពេញ ទី​រួម​ខេត្តកណ្តាល និង​ទីតាំង​គោលដៅ​។ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។ លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ​ស្ថិតក្នុង​ការផ្សព្វផ្សាយរ​បស់​ក្រសួងសុខាភិបាល​”​។

ដោយឡែក​ទាក់ទិន​ទៅនឹង​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​១១ វិច្ឆិកា​ត្រូវបាន មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​រូបនេះ​បានឱ្យដឹង​មានដូចជា​៖២៤. គ្រឹះ​ស្ថានសិក្សា​សាធារណៈ​ទី​៩÷ សិស្ស​២​នាក់​បាន​ជួប​ជាមួយ​អ្នក​ប៉ះពាល់​។​២៣. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៨÷ សិស្ស​២​នាក់​បាន​ជួប​ជាមួយ​អ្នក​ប៉ះពាល់​។​២២. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៧÷ សិស្ស​៥​នាក់​បាន​ជួប​ជាមួយ​​​អ្នក​ប៉ះពាល់​។​២១. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​៤÷ បុគ្គលិក​១​រូប​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​​។​២០. មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ទី​៣÷ បុគ្គលិក​១​រូប​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​។​

*​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​១០​វិច្ឆិកា ឆ្នាំ​២០២០÷
១៩. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៦÷ សមាជិក​១​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​។​១៨. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៤÷ សមាជិក​១​រូប​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​។​១៧. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៤÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​។​១៦. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​៣÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​។​១៥. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​២÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​។​១៤. គ្រឹះស្ថានសិក្សា​សាធារណៈ​ទី​១÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​​។​១៣. គ្រឹះស្ថានសិក្សា​ឯកជន​ទី​១០÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​។

*​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៩​វិច្ឆិកា ឆ្នាំ​២០២០÷
១២. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​២÷ សមាជិក​មួយចំនួន​បាន​ចូលរួម​ប្រជុំ​ជាមួយ​អ្នក​ប៉ះពាល់​។​១១. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៩÷ សិស្ស​៣​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​​។

*​ស្ថានភាព​នៃ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​គិត​ត្រឹម​យប់​ថ្ងៃទី​០៧ វិច្ឆិកា ឆ្នាំ​២០២០÷
១០. ក្លឹប​ហាត់​កីឡា​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​÷ គ្រូបង្ហាត់​កីឡា​កា​រ៉ា​តេ​ដូ​ដែលជា​អង្គរក្ស​ជនជាតិខ្មែរ​ការពារ​ផ្ទាល់​អ្នក​ប៉ះពាល់​។​៩. មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ទី​១÷ បុគ្គលិក​និង​សមាជិកគ្រួសារ​ចំនួន​២៣​រូប​បាន​ទទួលទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​​។​៨. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៨÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​​។​៧. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៧÷ សិស្ស​១​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​។

*​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ​២០២០÷
៦. គ្រឹះស្ថាន​​​សិក្សា​​​ឯកជន​ទី​៦÷ សិស្ស​២​រូប​មាន​មាតាបិតា​ដែល​បានទទួល​ទាន​អាហារ​ជាមួយ​អ្នក​ប៉ះពាល់​។​
៥. គ្រឹះស្ថានសិ​ក្សា​ឯកជន​ទី​៥÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់។

*​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៥ វិច្ឆិកា ឆ្នាំ​២០២០៖
៤. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៤÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​។​៣. គ្រឹះស្ថានសិក្សា​ឯកជន​ទី​៣÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​។​២. គ្រឹះស្ថានសិក្សា​ឯកជន​ទី​២÷ សិស្ស​២​រូប​មាន​មាតាបិតា​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​​។​១. គ្រឹះស្ថានសិក្សា​ឯកជន​ទី​១÷ បុគ្គលិក​១​រូប​បាន​ប៉ះពាល់​ជាមួយ​អ្នក​ប៉ះពាល់​។

​ព្រមជាមួយ​គ្នា លោក រស់​សុ​វាចា មានប្រសាសន៍​ដែរ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ មេត្តា​បន្ត​រាយ​ការណ៍​ជូន​ក្រសួង​តាមរយ​:​លេខ​ទូរស័ព្ទ​០១២៣៣៥៩៩៩​។ ចំពោះមុខ​នេះ អង្គភាព​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង​កីឡា គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ សិស្សានុសិស្ស មាតាបិតា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​គោរព​ថ្លែងអំណរគុណ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បានផ្តល់​កិច្ចសហការ​ទាន់ពេលវេលា ប្រកបដោយ​សុក្រឹតភាព​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...