Home ព័ត៌មានអន្តរជាតិ ចូ បៃ​ដិន ទទួ...

ចូ បៃ​ដិន ទទួល​ការហៅ​ទូរស័ព្ទ​មក​ពី​មេដឹកនាំ​អូស្ត្រាលី ជប៉ុន និង​កូរ៉េខាងត្បូង​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​អាម៉េរិក​លោកចូ បៃ​ដិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ទទួល​ការហៅ​ទូរស័ព្ទ​ម​មក​ពី​មេដឹកនាំ​អូស្ត្រាលី ជប៉ុន និង​កូរ៉េខាងត្បូង នេះ​បើ​តាម​​ការអះអាង​របស់​ការិយាល័យ​អន្តរកាល​របស់​លោក​។​

​ការិយាល័យ​បាន​និយាយថា គ្រប់​ភាគី​បាន​សម្តែង​ការប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​បញ្ហា​សកល ដូចជា​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​ការប្រែប្រួល​អាកាសធាតុ​។​

​ចំណែក​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​បាន​និយាយ​ជាមួយ​លោកចូ បៃ​ដិន តាម​ទូរស័ព្ទ និង​បាន​បញ្ជាក់​អំពី​សារសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី ព្រម​​ទាំង​តំបន់​«​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​»​មួយ​។​

​និយាយ​ទៅកាន់​អ្នកយក​ព័ត៌មាន​ក្រោយ​ជំនួប​នេះ លោក​ស៊ូ​ហ្កាក៏​បាន​និយាយថា មេដឹកនាំ​ទាំង​ពីរ​បាន​យល់ព្រម​ជួបគ្នា​ផ្ទាល់​នៅក្នុង​ពេល​ឆាប់ៗ​និង​ថា «​ប្រធានាធិបតី​ជាប់ឆ្នោត បៃ​ដិន បាន​និយាយ​​ថា​លោក​លោក​ទន្ទឹងរង់ចាំ​ពង្រឹង​សម្ពន្ធភាព​អាម៉េរិក​-​ជប៉ុន និង​ធ្វើការ​រួមគ្នា​ដើម្បី​សំរេចបាន តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​មួយ​»​។​

​លោក​ស៊ូ​ហ្កាក៏​បាន​និយាយថា លោក​មាន​ផែនការ​ធ្វើការ​ជាមួយបៃ​ដិន ស្តីពី​ការបង្ការ​ការឆ្លង​រាលដាល​វីរុស​កូរ៉ូណា និង​ការប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។​

​នៅ​ថ្ងៃ​១២​វិច្ឆិកា​នេះ​ដែរ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ជែ​អ៊ីនក៏​បាន​និយាយថា លោក​និង​លោកចូ បៃ​ដិន បានបញ្ជាក់​អះអាង​សា​ជា​ថ្មី​អំពី​ការសន្យា​តាំងចិត្ត​របស់​ពួក​លោក​ចំពោះ​សម្ពន្ធភាព​​របស់​ប្រទេស​ទាំង​ពីរ​និង​ឧបទ្វីប​កូរ៉េ​មាន​សន្តិភាព​មួយ​។​

​មូន បាន​និយាយថា​លោក​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​អាម៉េរិក​បន្ទាប់​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល រួម​មាន​វីរុស​កូរ៉ូណា​និង ការប្រែប្រួល​អាកាសធាតុ​។​

​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​ខ្លួន​ក៏​បាន​ធ្វើ​ការប្រជុំ​កាលពី​ថ្ងៃ​១២​វិច្ឆិកា ដើម្បី​ពិនិត្យមើល​ឡើងវិញ​ការបោះឆ្នោត​នៅ​អាម៉េរិក​។​ក្រុមប្រក្សា​នេះ​ក៏​បាន​​ពិភាក្សា​អំពី​វិធី​ជំរុញ​សម្ពន្ធភាព​កូរ៉េខាងត្បូង​-​អាម៉េរិក និង​សំរេច​អោយ​បាន​សន្តិភាព​និង​ការរំសាយ​នុយគ្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​៕

​ចូ បៃ​ដិន ទទួល​ទូរស័ព្ទ​ពី​មេដឹកនាំ​ពិភពលោក​និង​សម្ពន្ធមិត្ត​មកពី​ជុំវិញ​ពិភពលោក នៅ​ពេល​លោក​ទំនងជា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាម៉េរិក​បន្ទាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...