ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក លុះត្រាតែ​ពលរដ្ឋ ចូលរួម​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់ អ្នកបើកបរ យានយន្ត និង​ទោចក្រយានយន្ត និង​យាន យន្ត​ផ្សេងៗ លើ​ដងផ្លូវ​ក្នុង​ក្រុង ជាពិសេស​តាមផ្លូវ​ជាតិ​លេខ​៤ សុំអោយ​អ្នកបើកបរ​បង្កើន​ការ ប្រុងប្រយ័ត្ន គោរព​ច្បាប់​ចរាចរណ៍ ដូចជា​បើកបរ​កុំ​លឿន (​តាម​ល្បឿន​កំណត់ ដៅ​យ​ច្បាប់​) ជាដើម គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក កុំ​វ៉ា​ជែង ក្នុងស្ថានភាព​គ្រោះថ្នាក់ ឬ​កុំ​បើកបរ​ក្នុង​ស្ថាន ភាពស្រវឹង ឬ​ប្រើប្រាស់​គ្រឿងញៀន កុំ​ដឹក​លើស​ទម្ងន់ ឬ​ដឹក​សំពីងសំពោង ជាដើម ដើម្បី​កាត់បន្ថយ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។​

​ការអំពាវនាវ ដូចខាងលើ​នេះ បានធ្វើ​ឡើង នៅពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ចុះ​ពិនិត្យ​តាម​គោល ដៅ​សំខាន់ៗ នៃ​ចរាចរណ៍​ផ្លូវគោក ក្នុង​ទីក្រុង​ព្រះសីហនុ កាលពី​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​មានប្រសាសន៍​បន្តថាៈ នៅពេលដែល​ពលរដ្ឋ អ្នកបើកបរ​យានយន្ត ទាំងអស់ ចូលរួម​ប្រុងប្រយ័ត្ន គោរព​ច្បាប់​ចរាចរណ៍​បាន​ត្រឹមត្រូវ​ហើយ នោះ សោកនាដកម្ម ពី​គ្រោះថ្នាក់​ចរាចរណ៍ នឹង​ត្រូវបាន​កាត់បន្ថយ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

អភិបាល​ខេត្តកំពត រក​ដំណោះ...

​ដោយៈ បូកគោ / កំ​ពតៈ នា​អ...

​ការិយាល័យ​ឥណទាន​កម្ពុជា​...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ជា...

មន្ត្រី​នាំពាក្យ​ក្រសួង​អ...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ល...