Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់ ...

យុវជន​ម្នាក់ មានៈ​បើកបរ​ម៉ូតូ ទាំង​ស្រវឹង បណ្ដាលឱ្យ​ដួល​បែកក្បាល​ស្លាប់​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ យុវជន​ម្នាក់ មានៈ​បើកបរ​ម៉ូតូ ទាំង​ស្រវឹង បណ្ដាលឱ្យ​ដួល បែកក្បាល​ស្លាប់ កាលពី​ម៉ោង​ប្រមាណ​ជា ៦ និង ៣០ ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅត្រង់ចំណុច​កែង ខាងលិច​សាលាបឋមសិក្សា​ជ័យ​ឧ​ត្ត​ម ស្ថិតក្នុង​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ យ៉​ត សុផល អធិការនគរបាល ស្រុក​ភ្នំស្រុក បានអោយដឹងថាៈ ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង ដោយ​ម៉ូតូ ម៉ាក​ហុងដា MSX ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ ក្នុងស្ថានភាព​ស្រវឹង​ជោក ដោយ​ជនរងគ្រោះ និង​ជា​អ្នកបង្ក​ខ្លួនឯង ឈ្មោះ មើ​យ ប្រុស​ធំ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក បានធ្វើ ដំណើរ​ចេញ ពី​ទីរួមស្រុក​ភ្នំស្រុក ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច លុះដល់​ចំណុច កើតហេតុ បាន​បង្ក​គ្រោះថ្នាក់ ដោយ​ខ្លួនឯង គឺ​ដួល​បណ្តាលឱ្យ​រងរបួស​ធ្ងន់ បែកក្បាល ហើយ​រថយន្ត​សង្គ្រោះ បាន​ដឹកបញ្ជូន ទៅដល់​មន្ទីរពេទ្យបង្អែក​ស្រុក ប៉ុន្តែ​យុវជន​នោះ បាន​ស្លាប់​ទៅហើយ ។​

​នគរបាល​ជំនាញ បានបញ្ជាក់​ថាៈ មូលហេតុ នៃ​គ្រោះថ្នាក់​នេះ គឺ​អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង ល្បឿន​លឿន ហើយ​ក្នុងស្ថានភាព​ស្រវឹង​។ ចំណែក​ម៉ូតូ បាន​រង​ការ​ខូច​ច​ខាត ស្រាល​ប៉ុណ្ណោះ​៕PC



ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...