ដោយៈ វណ្ណ / ព្រះសីហនុៈ បុរសម្នាក់ បានស្លាប់ ដោយសាររថយន្ត និងម៉ូតូ បុកគ្នា នៅផ្លូវជាតិ លេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោងជិត ៧ យប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថាៈ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង បង្កដោយរថយន្ត ១គ្រឿង មិនស្គាល់អត្តសញ្ញាណ មានទិសដៅពី ភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុលុះដល់ ចំណុចខាងលើ បានបុកម៉ូតូ ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ ទិសដៅផ្ទុយគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូ ឈ្មោះ សឿ សឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ ជាពលរដ្ឋរស់នៅឃុំ អូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្ក បានបើករត់គេចបាត់ ។ សមត្ថកិច្ចបានកំពុង ស្រាវជ្រាវ រកជនបង្ក ដើម្បីដោះស្រាយ តាមនីតិវិធី ។ បន្ទាប់ពីធ្វើ កំណត់ហេតុ រួច សមត្ថកិច្ច ក៏បានប្រគល់សាកសព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕PC