Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពិព័រណ៍​ការងា...

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០ នឹង​រៀបចំ តាមរយៈ​អន​ឡាញ នៅ​ថ្ងៃទី ១៤-១៥ វិច្ឆិកា នេះ

ដោយៈ ដេប៉ូ / ភ្នំពេញៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ កាត់ដេរ នៅ​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ អន​ឡាញ មាន​រយៈពេល ពីរ​ថ្ងៃ គឺ​ថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ​។​

​គោលបំណង នៃ​ការរៀបចំ​ពិព័រណ៍​នេះ ដើម្បី​រួមចំណែក​គាំទ្រ ដល់​ភាគី​ពាក់ព័ន្ធ ក្នុង​ទីផ្សារ ការងារ ពិសេស​និយោជក ដែល​កំពុងមាន​តម្រូវការ កម្លាំង​ពលកម្ម ដែល​កំពុងមាន​សម្ទុះ តម្រូវការ ងើបឡើង​វិញ នៅតាម​វិស័យ​មួយចំនួន ទោះបី​រង​ការគំរាមកំហែង ដោយ​កូ​វីដ​-១៩ ក្តី​។ ការរៀប​ចំនេះ គឺជា​ការចូលរួមចំណែក របស់ NEA ប្រកបដោយ​ភាពបត់បែន ក្នុងការ​បង្កើន ការយកចិត្តទុកដាក់​ខ្ពស់ លើ​វិធានការ​អនាម័យ និង​សុខភាព ស្របតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល​។​

​ពិព័រណ៍​ការងារ​អន​ឡាន នឹង​ដើរតួនាទី ជា​អន្តរការី យ៉ាងសកម្ម ក្នុង​ការរក្សា​តុល្យភាព​ការងារ នៅក្នុង​ទីផ្សារការងារ​កម្ពុជា បច្ចុប្បន្ន ដោយ​ផ្តល់នូវ​ជម្រើស ងាយស្រួល ដោយ​និយោជក និង​អ្នកស្វែងរក​ការងារ អាចដាក់​ពាក្យ តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ចូលទៅ​កាន់​គេហទំព័រ ពិព័រណ៍​ការងារ ឈ្មោះ www.careerfair.nea.gov.kh ដើម្បី​មើល​ព័ត៌មាន ជ្រើសរើស​បុគ្គលិក ស្វែងយល់ អំពី​ក្រុមហ៊ុន​ធំៗ ដែល​តាំង​បង្ហាញ និង​ដាក់ពាក្យ​ផ្ទាល់ នៅលើ​វេ​ប​សាយ នោះ​តែម្តង​។​

​ជាមួយគ្នានេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជឿជាក់ថា និយោជក និង អ្នកស្វែងរក​ការងារ បន្ត​គាំទ្រ និង​ទទួលបាន អត្ថប្រយោជន៍​ពី​ពិព័រណ៍ ការងារ​នេះ ស្របពេល​យើងទាំងអស់គ្នា ត្រូវ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ជំរុញ​ដំណើរការ ទីផ្សារការងារ ឲ្យ​ប្រព្រឹត្តិ​ទៅដោយ​រលូន រក្សា​សុខភាព អនាម័យ និង​បង្ការ​កូ​វីដ​-១៩​។ “​យើងទាំងអស់គ្នា រើស​បុគ្គលិក រក​ការងារ និង​បង្ការ​ការឆ្លង​កូ​វីដ​-១៩!”​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនងៈ 017 467 423 / 017 871 807 / 096 2155 162 ឬ www.careerfair.nea.gov.kh ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...