ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយឃុំគ្រងកូនចៅរបស់ខ្លួនឲ្យបានល្អ ដើម្បីចៀសផុតពីគ្រឿងញៀន។ ដោយសម្តេចសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលគ្រាន់តែចង់ឲ្យប្រជាពលរដ្ឋជួយឃុំគ្រងកូនចៅរបស់ខ្លួនឲ្យបានល្អ បើក្រុមគ្រួសារនិមួយៗធ្វើ បានតែប៉ុណ្ណឹងគឺជាជោគជ័យរបស់យើងហើយ ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវបែបនេះទៅកាន់ប្រជាពលរដ្ឋនៅក្នុងពិធីចុះសួរសុខទុក្ខនិងចែកស្រូវពូជជូនប្រជា ពលរដ្ឋខ្វះខាតនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សម្តេចក្រឡហោ ស ខេង បានលើកឡើងថា៖បញ្ហាកូវីដ១៩ វាអាចបាត់រលត់ទៅវិញនៅពេលណាមួយ ក៏ប៉ុន្តែបញ្ហាមួយរបស់យើងដែលត្រូវយកចិត្តទុកដាក់ផងនោះគឺ បញ្ហាគ្រឿងញៀនដែលវាបានស្តិតស្ថេរយូរមកហើយ ទោះបីយើងខិតខំបង្ក្រាបជាបន្តបន្ទាប់ប៉ុន្តែវាមិនបានធូស្រាលនោះទេ។សម្តេចក្រឡាហោម ស ខេង បន្តថាប្រទេស កម្ពុជាពីមុនមិនមាននោះទេការដាំអាភៀននិង ផលិតគ្រឿងញៀន ច្រើនតែមានការលួចនាំចូលពីក្រៅប្រទេសមានការប្រើប្រាស់តិចតួចនៅក្នុងប្រទេសនិងចែកចាយទៅ ក្រៅប្រទេស ក៏ប៉ុន្តែដោយសារបច្ចេកវិទ្យាកាន់តែទំនើបការផលិតគ្រឿងក៏មានភាពងាយស្រួល មិនចាំបាច់ប្រើទីតាំងធំនោះទេគឺសូម្បីលើទូកក៏អាចផលិតបានដែរ គ្រាន់ តែគេយកម្សៅមក រួចគេកៀបជាគ្រាប់ ។
សម្តេចក្រឡាហោ ស ខេង បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋថា៖«សូមចូលរួមទី១.កុំឲ្យក្រុមគ្រួសារយើងកូនយើងពាក់ព័ន្ធគ្រឿងញៀននេះជាចំណុចធំណាស់វាជាការ ចូលរួមដ៏សំខាន់ ,មិនត្រូវពឹងតែទៅលើអាជ្ញាធរទាំងស្រុងនោះទេ,អាជ្ញាធរពេលខ្លះក្តាប់មិនបានទេ,យើងក្រុមគ្រួសារប៉ុន្មាននាក់ហកនឹង៤ឬ១០ នាក់យើងអាចក្តាប់បាន
ដូចនេះយើងខិតខំបញ្ចៀសបញ្ហានេះ ។ ទី២.បើឮព័ត៌មានត្រូវរាយការណ៍ …»។សម្តេច ស ខេង បន្តថាបច្ចុប្បន្ន ក្នុង១ថ្ងៃមានការចែកចាយនៅតាមបណ្តាខេត្តមិនតិច ជា៥ ទេមានព័ត៌មាននៃបទល្មើសគ្រភងញៀន ។
សម្តេចក្រឡហោ ស ខេង បានលើឡើងថាសម្តេចបានស្នើសុំទៅសម្ដេចតេជោហ៊ុនសែនរួចហើយដើម្បីដាក់ចេញចរាចរណ៍មួយដែលពាក់ព័ន្ធបញ្ហាទប់ស្កាត់ បទល្មើស គ្រឿងញៀន ដោយយកខ្លឹមសារដូចមុនដែរទេគ្រាន់តែយើងដាក់ចេញទិសស្លោកថា “បីកុំមួយរាយការណ៍”បីកុំគឺ ១.កុំពាក់ព័ន្ធ,២ កុំបន្ធូរបន្ថយត្រូវអនុវត្តតាមច្បាប់និង ៣. កុំលើកលែង និង ១.រាយការណ៍គឺមានព័ត៌មានគឺត្រូវរាយការណ៍ ។
សម្តេច ស ខេង បានបន្តថាប្រសិនជាគ្រឿងញៀនវារុករានចូលក្នុងសង្គមយើងកាន់តែខ្លាំងនោះវានិងបង្កឲ្យក្រុមគ្រួសារយើងនិងសង្គមរបស់យើងត្រូវខូចខាតយ៉ាងធ្ងន់ ធ្ងន់វាអាចទៅជាសង្គមមួយដែលមានចោរប្លន់ ភេរវកម្ម ពួកម៉ាហ្វីយ៉ា នេះជាបញ្ហា ។ រដ្ឋមិនសំណូមពរអ្វីច្រើនទេគឺសូមឲ្យប្រជាពលរដ្ឋចូលរួមឃុំគ្រងកូនចៅរបស់ខ្លួន បើធ្វើបានដូចនេះគឺជាជោគច័យហើយ ។
សម្តេច ស ខេង បានលើកទឹកចិត្តឲ្យពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ ឬ ប៉ូលីសប៉ុស្តិ៍ដែលនៅជិតខ្លួនបំផុត,ហើយបើប៉ុលីសប៉ុស្តិ៍មិនធ្វើ រាយការណ៍ទៅថ្នាក់លើតាមរយៈ បណ្តាញសង្គម ព្រោះសម្តេចក៏មានហ្វេសបុកដើម្បីចាំទទួលព័ត៌មានពីប្រជាពលរដ្ឋដែរ។ប្រជាពលរដ្ឋប្តឹងទៅរដ្ឋមន្ត្រី ទៅឧបនាយករដ្ឋមន្ត្រីមិនខិសទេប្រសិនជាពលរដ្ឋ ប្តឹងទៅអាជ្ញាធរហើយអាជ្ញាធរមិនធ្វើនោះ គឺប្រជាពលរដ្ឋមានសិទ្ធិប្តឹងទៅថ្នាក់លើដើម្បីជួយជារឿងត្រឹមត្រូវ ។ សម្តេចបន្តថាពេលនេះវាជាពេលវេលាដែលយើងត្រូវចុះ ទៅដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋ មិនមែនចាំបាច់ដល់ពលរដ្ឋឡើងមកប្តឹងបានចុះមកទេ ត្រូវមើលព័ត៌មានរួចចុះទៅដោះស្រាយជូនពលរដ្ឋ ។
សម្តេច ស ខេង បានបន្តថា៖មេដឹកនាំមានលក្ខខណ្ឌច្រើនអាចដឹកនាំប្រទេសបាន ក៏ប៉ុន្តែមានលក្ខខណ្ឌចាំបាច់មួយដែលមេដឹកនាំត្រូវមានគឺដឹកនាំត្រូវតែមានព័ត៌មាន បើគ្មានព័ត៌មានហើយដឹកនាំទៅតាមគំនិតដែលខ្លួនគិតនោះអត់ត្រូវទេ ។ ដូចជាមេដឹកនាំខ្មែរក្រហមគេដឹកនាំតាមគំនិតរបស់គេហើយគេមិនដែលទទួលយកនូវគំនិត របស់ប្រជាពលរដ្ឋនោះទេ ។ គេចង់សម្លាប់អ្នកណាម្នាក់គឺគេសម្លាប់ដោយគេមិនបានស្រាវជ្រាវសិក្សាឲ្យបានច្បាស់លាស់ ហើយថាតើអ្នករាយការណ៍នោះពិត ឬ ជាការ មួយលបង្កាច់ឬយ៉ាងណានោះទេ ។ នេះជាវិធីដែលគេដឹកនាំដោយគំនិតរបស់គេដោយមិនបានទទួលព័ត៌មានពីអ្វីទាំងអស់ ។
អញ្ចឹងហើយការដឹកនាំដែលមិនអាចខ្វះបានគឺការទទួលព័ត៌មាន,គ្មានព័ត៌មានគឺមិនអាចដឹកនាំបានទេព្រោះនៅពេលដែលយើងមានព័ត៌មានទើបយើងអាចដាក់ចេញ នូវគោលការណ៍និងវិធានការដើម្បីដឹកនាំ ។ មិនអាចយកទ្រឹស្ដីមកដឹកនាំដោយមិនមានការផ្សាភ្ជាប់និងភាពជាក់ស្ដែងនៅក្នុងសង្គមបានទេ ៕