ផ្តល់​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ដែល​កំពុង​ត្រូវការ​ឈាម ខ្ញុំ​ជួយ​ជីវិត​អ្នក !

ដោយៈ ចាន់តូ / ភ្នំពេញៈ ក្រុមហ៊ុន​ចំរើន​សម្បត្តិ​ខន​ស្ត្រា​ក់សិន ខូ​អិ​ល ធី​ឌី និង​ផ្សារ​ខេ​ស៊ី ផ្ដល់​ទីតាំង និង​បាន​ណែនាំ​បុគ្គលិក អាជីវករ និង​បងប្អូន​តាម​សង្កាត់ មួយចំនួន​ក្នុង​ខណ្ឌ​ពោធិ៍ សែន​ជ័យ ចូលរួម​កម្មវិធី​ផ្តល់​ឈាម នៅលើ​ផ្សារ​ខេ​ស៊ី (Market Kc ) ដែល​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ជំរុញ​ឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ឈាម ជួយ​ជនរងគ្រោះ​ដែល​កំពុង ត្រូវការ​ឈាម ជា​ចាំបាច់ នៅតាម​មន្ទីរពេទ្យ​នានា ។​

​ដោយ​មើលឃើញ​ភាពចាំបាច់ និង​តម្រូវការ​ខ្ពស់ លោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ & ផ្សារ ខេ ស៊ី ព្រមទាំង​ក្រុមគ្រួសារ អាជីវករ ផ្សារ ខេ ស៊ី បុគ្គលិក​គ្រប់ផ្នែក​បាន​សហការ ជាមួយ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួងសុខាភិបាល រៀបចំ​ការបរិច្ចាគ​ឈាម​កាលពី ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ចូលរួម​ពី​ថ្នាក់ដឹកនាំ​បុគ្គលិក​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ជា ច្រើន​នាក់ ។​

​លោក ឃិត ឈឿន អគ្គនាយក ក្រុមហ៊ុន ចំរើន សម្បត្តិ & ផ្សារ ខេ ស៊ី បាន​មានប្រសាសន៍ថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ជំរុញ​ឲ្យ​មានការ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ជន​រង សង្គ្រោះ ដែល​កំពុង​ត្រូវការ​ឈាម ជា​ចាំបាច់ នៅតាម​មន្ទីរពេទ្យ​នានា ។ លោក​បាន​បន្ថែមថា “​អំណោយ​ឈាម ជា​អំពើ​ដ៏​វិជ្ជា​មាន​ប្រសើរ​បំផុត ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស ។ សកម្មភាព នេះ ស្តែង​ឲ្យ​ឃើញ​ពី​ការធ្វើ​ទាន ឬ​កុសល​ដ៏​ធំធេង ។

​លោក​អគ្គនាយក​ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ អង្ក​ការ យុវជន យុវនារី សិស្ស និស្សិត និង សប្បុរសជន គ្រប់​មជ្ឈដ្ឋាន និង​វិស័យ​ឯកជន គ្រប់ ស្ថាប័ន​រួមគ្នា ចូលរួម​បរិច្ចាគ ឈាម ដោយ​ស្ម​គ្រ័​ចិត្ត ឲ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ការបរិច្ចាគ​ឈាម​នេះ មិន​ប៉ះពាល់​ដល់​សុខភាព នោះទេ ។

​ដោយឡែក លោក​វេជ្ជបណ្ឌិត ខៃ សុខ​ហេង អនុប្រធាន​ការិយាល័យ​បច្ចេកទេស រួមទាំង លោកគ្រូ អ្នកគ្រូ​ពេទ្យ មួយ​ចំ​នួ​រ​ទៀត មកពី​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម បានអោយដឹងថាៈ “ នៅថ្ងៃនេះ យើង​ឃើញថា បុគ្គលិក និង​អាជីវករ​ផ្សារ ខេ​ស៊ី និង​បងប្អូន ប្រជាពលរដ្ឋ ចូលរួម​យ៉ាង សស្រាក់សស្រាំ ក្នុងការ បរិច្ចាគ​ឈាម ក្នុងអំឡុងពេល​កូ​វីដ ១៩ ។​

​លោក​វេជ្ជបណ្ឌិត បាន​បន្ថែមថាៈ ការបរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​ថ្ងៃនេះ​ជា​ប្រធានបទ ដ៏​មាន​អត្ថន័យ សម្រាប់​យើងទាំងអស់គ្នា​។ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​កត់​ត្រាទុក នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ និង​សម្តែង​អំណរគុណ​ជា​អនេក​កប្ប​ការ​ចំពោះ​ការគាំទ្រ ទាំងឡាយ ដើម្បី​បុព្វហេតុ​មនុស្សធម៌ និង​សូម​អំពាវនាវ ឲ្យ​មានការ​គាំទ្រ​បន្តទៀត ។ សណ្តាន ចិត្តសប្បុរស ក្នុងការ​បរិច្ចាគ​ឈាម​នេះ បានបង្ហាញ​យ៉ាងច្បាស់ នូវ​ឆន្ទៈ សាមគ្គីភាព​របស់​យុវជន ខ្មែរ ជំនាន់​ថ្មី និង​ដើម្បី​ឲ្យ​សកម្មភាព នៃ​ការបរិច្ចាគ​ឈាម​នេះ កាន់តែ​ផុលផុស​ពី​ស្រទាប់ ប្រជាពលរដ្ឋ​ខ្មែរ ទូទាំងប្រទេស ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...