ដល់ក​! រោងចក្រ​មួយ​នៅ​វៀតណាម​ផលិត​កាហ្វេ​ចេញពី​ថ្មពិល​បោះចោល​

2352
ចែករម្លែក
  • 54
    Shares

​រោងចក្រ​ផលិត​កាហ្វេ​បែប​គ្រួសារ​មួយ​នៅ​ខេត្ត​ដាក់​ណុង នៅ​តំបន់​ខ្ពង់រាប​កណ្តាល​ប្រទេស​វៀតណាម ត្រូវគេ​ចាប់​ថា លួច​ផលិត​កាហ្វេ​ចេញពី​វត្ថុធាតុដើម​បង្ក​គ្រោះថ្នាក់​។​

​ប៉ូលិស​ខេត្ត​ដាក់​ណុង​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​មេសា​ថា ពួកគេ​កំពុង​រូតរះ​រៀបចំ​សំណុំរឿង​ដើម្បី​កាត់ទោស​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រតិបត្តិការ​របស់​រោងចក្រ​ផលិត​កាហ្វេ​កខ្វក់​នេះ​។​

​រោងចក្រ ដែលជា​កម្មសិទ្ធិ​របស់​លោកស្រី ង្វៀន ធី​ឡូ​ន ត្រូវបាន​ក្រុមប៉ូលិស​និង​អធិការកិច្ច​ខាង​ចំណីអាហារ​ឆ្មក់​បង្ក្រាប​កាលពី​រសៀល​ថ្ងៃ​ចន្ទ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​អ្នកស្រុក​អំពី​សកម្មភាព​សង្ស័យ​របស់​ពួកគេ​។​

​ក្នុងអំឡុងពេល​នៃ​ការ​ឆ្មក់​បង្ក្រាប​នោះ អាជ្ញាធរ​បាន​រកឃើញ​កាហ្វេ​ផលិត​រួច​រាប់​តោន ក៏ដូចជា​វត្ថុធាតុដើម​ដែល​បាន​ប្រើ​ក្នុង​ការផលិត រួមមាន​ម្សៅ​ខ្មៅ​ចំនួន ៣៥ គីឡូក្រាម​យកចេញ​ពី​ថ្មពិល​ប្រើ​រួច និង ធុង​ទឹក​ផ្ទុក​សារធាតុ​ពណ៌​ខ្មៅ​ចំនួន ១០ គីឡូក្រាម​។​

​យោងតាម​លោកស្រី​ធី​ឡូ​ន រោងចក្រ​របស់គាត់​បា​ន​ទិញ​គ្រាប់​កាហ្វេ​លែង​ត្រូវការ ពី​រោងចក្រ​ធំៗ ក្នុង​តម្លៃថោក រួច​កិន​វា និង​លាយ​វា​ជាមួយ​វត្ថុ​ធាតុ​ផ្សេងៗ​ទៀត ដូចជា ធូលី និង កម្ទេចកម្ទី​ដុំថ្ម បន្ទាប់មក ប្រើ​ម្សៅ​ខ្មៅ​ក្នុង​ថ្មពិល​ដើម្បី “​លាយ​ពណ៌​” លើ​ផលិតផល​កាហ្វេ​សម្រេច​ចុងក្រោយ​។​

​លោកស្រី​ធី​ឡូ​ន​បាន​សារភាពថា​បាន​បើក​រោងចក្រ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយៗ​បាន​លក់​កាហ្វេ​ជាង ៣ តោន​ទៅលើ​ទីផ្សារ​ចាប់តាំងពី​ដើមឆ្នាំ ២០១៨​។​

​នៅ​គ្រា​ឆ្មក់​បង្ក្រាប​នោះ គឺមាន​កាហ្វេ​កខ្វក់​ចំនួន ១២ តោន ស្តុក​ទុក​នៅ​រោងចក្រ​របស់លោក​ស្រី​ធី​ឡូ​ន​៕ ដោយ៖ កញ្ញាដាលីស

រោងចក្រ​ផលិត​កាហ្វេ​កខ្វក់​របស់លោក​ស្រី​ធី​ឡូ​ន​ត្រូវបាន​បង្ក្រាប​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម