Home ព័ត៌មានជាតិ នយោបាយ សម្តេច​ក្រឡាហ...

សម្តេច​ក្រឡាហោម ស ខេង ផ្តល់​គ្រាប់​ពូជស្រូវ និង​គ្រាប់ពូជ​បន្លែ ជូន​ពលរដ្ឋ​៣ ៥០០​គ្រួសារ នៅ​ខេត្តព្រៃវែង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ផ្តល់​គ្រាប់​ពូជស្រូវ និង​គ្រាប់ពូជ​បន្លែ​ជូន​ប្រជាពលរដ្ឋ ចំនួន ៣ ៥០០​គ្រួសារ នៅក្នុង​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា នេះ​។​
​ការផ្តល់​គ្រាប់​ពូជស្រូវ​និង​គ្រាប់ពូជ​បន្លែ​ជូន​ប្រជាពលរដ្ឋ​ទាំង​៣៥០០​គ្រួសារ​នៅ​ខេត្តព្រៃវែង​គឺ​សម្រាប់​ចូលរួម​ស្តារឡើងវិញ​លើ​ផ្ទៃដី​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​ឆ្នាំ​២០២០ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​បង្កបង្កើនផល​ឡើងវិញ ស្របពេល​ប្រទេស​កម្ពុជា​យើង ក៏ដូចជា ពិភពលោក បាន និង​កំពុង​រង​នូវ​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ នោះ​។​

រូបថតៈសម្តេច​ក្រឡាហោម ស ខេង ផ្តល់​គ្រាប់​ពូជស្រូវ និង​គ្រាប់ពូជ​បន្លែ ជូន​ពលរដ្ឋ​៣ ៥០០​គ្រួសារ នៅ​ខេត្តព្រៃវែង​

​គ្រោះ​ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ​២០២០ នេះ បាន​បណ្តាល​ឲ្យ​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ៧​ស្រុក ក្រុង ស្មើនឹង ៣ ៥០០​គ្រួសារ នៃ​ខេត្តព្រៃវែង​ទាំងមូល រង​ផលប៉ះពាល់ ក្នុងនោះ​មាន ៖ ស្រុក​បាភ្នំ ៦២៦​គ្រួសារ ស្រុក​កំពង់ត្របែក ៧៣៦​គ្រួសារ ស្រុក​មេសាង ៣៧៦​គ្រួសារ ស្រុក​ពាម​រក៍ ៤៦៥ ស្រុក​ព្រះស្តេច ៥៧៦​គ្រួសារ ក្រុង​ព្រៃវែង ៣៦០​គ្រួសារ និង​ស្រុក​ពោធិ៍​រៀង ៣៦១​គ្រួសារ ៕​សរន​

រូបថតៈសម្តេច​ក្រឡាហោម ស ខេង ផ្តល់​គ្រាប់​ពូជស្រូវ និង​គ្រាប់ពូជ​បន្លែ ជូន​ពលរដ្ឋ​៣ ៥០០​គ្រួសារ នៅ​ខេត្តព្រៃវែង​

រូបថតៈសម្តេច​ក្រឡាហោម ស ខេង ផ្តល់​គ្រាប់​ពូជស្រូវ និង​គ្រាប់ពូជ​បន្លែ ជូន​ពលរដ្ឋ​៣ ៥០០​គ្រួសារ នៅ​ខេត្តព្រៃវែង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...