ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ចែក​ម៉ាស់ ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី តាម​គោលដៅ​

324

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ចែក​ម៉ាស់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​តាម គោលដៅ ក្នុង​ម្នាក់ៗ ទទួលបាន​ម៉ាស់​ចំនួន ២ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល វីរុស​កូ​វីដ​១៩ ។​

​សូមបញ្ជាក់ថា តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ទទួល​ម៉ាស់​ចំនួន ២០.០០០ ម៉ាស់ ដែលជា​ការឧបត្ថម្ភ ដ៏​ថ្លៃថ្លា​របស់​សម្តេច​ត​ជោ ហ៊ុន សែន ៕​PC