Honda ទទួលបាន​ការយល់ព្រម​​សម្រាប់​លក់រ​ថយ​ន្ត​ស្វ័យប្រវត្តិនៅជ​ប៉ុនចា​ប់​ពី​ឆ្នាំ​២០២១

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ជប៉ុន ៖ ក្រុមហ៊ុន Honda បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​១១​វិច្ឆិកា​ថា ខ្លួន​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ ដែល​នឹង​ផលិត​ទ្រង់ទ្រាយ​ធំ​នូវ​រថយន្ត​ស្វ័យប្រវត្តិ​ប្រភេទ Level 3 ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។​

​ក្រុមហ៊ុន​បាន​និយាយថា កំណែ​ថ្មី​នៃ​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Honda បំពាក់​ជាមួយនឹង “​បច្ចេកវិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដែល​ទើប​នឹង​ត្រូវ​បាន​អនុម័ត​ថ្មីៗ​”​នឹង​អាច​រក​ទិញ​បាន​នៅ​ដំណាច់​​ខែ​មីនា​ឆ្នាំ ២០២១​។​

​រថយន្ត Level 3 មាន​កម្រិត​បើកបរ​ស្វ័យប្រវត្តិ​ចំនួន ៦ ដែល​មិនមែន​ជា​រថយន្ត​បើក​យឺតៗ​ដូច​រថយន្ត​ដទៃ​នោះឡើយ ហើយ​វា​ក៏​ជា​រថយន្ត​ការពារ​បរិ​ស្ថាន​ផងដែរ​។​​ប៉ុន្តែ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​របស់ Honda នឹង​តម្រូវ​ឱ្យ​អ្នកបើកបរ​ជា​មនុស្ស​មា​ន​ការប្រុងប្រយ័ត្ន​គ្រប់គ្រាន់​ដើម្បី​ចាប់​បញ្ជា​រថយន្ត​នៅ​គ្រាអាសន្ន​ណាមួយ​។​

​កាលពី​ថ្ងៃ​ពុធ​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ទទួលស្គាល់​ប​ច្ចេក​វិជ្ជា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​រថយន្ត Level 3 ហៅ​ថា​បច្ចេកវិជ្ជា “Traffic Jam Pilot” ដើម្បី​បរ​រថយន្ត​លើផ្លូវ​ស្ទះចរាចរណ៍​៕

​រថយន្ត​ស្វ័យប្រវត្តិ Level 3 របស់ Honda នឹង​ចាប់ផ្តើម​លក់​នៅ​ដំណាច់​ខែ​មីនា​ឆ្នាំ ២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​បុរស​ម្នាក់ រងរបួស​ធ្ងន់...

​ដោយៈ សម្បត្តិ / ភ្នំពេញៈ...