រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ចែក​ស្រូវពូជ ១៧១ តោន និង​ពូជ​បន្លែ ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តកំពង់ឆ្នាំង​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​ខេត្តកំពង់ឆ្នាំង តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​ស្រូវពូជ​ចំនួន ១៧១ តោន និង​ពូជ​បន្លែ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ខេត្តកំពង់ឆ្នាំង ចំនួន ១.៧១០ គ្រួសារ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​វត្ត​ត្រពាំង​ជុំ ភូមិ​តា​សុខ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ។​

​ប្រជាពលរដ្ឋ​ទាំង ១.៧១០ គ្រួសារ​នេះ ក្នុងនោះ​មាន មកពី​ស្រុក​បរិបូណ៌ ចំនួន ២២៥ គ្រួសារ ស្រុក​ជល​គី​រី ចំនួន ៥៦៧ គ្រួសារ ស្រុក​កំពង់លែង ចំនួន ១៥២ គ្រួសារ ស្រុក​កំពង់ត្រឡាច ចំនួន ៣២២ គ្រួសារ ស្រុក​រលាប្អៀរ ចំនួន ៤១៤ គ្រួសារ និង​ក្រុង​កំពង់ឆ្នាំង ចំនួន ៣០ គ្រួសារ ដោយ​មួយ​គ្រួសារ ទទួលបាន ស្រូវពូជ ១០០ គីឡូក្រាម និង​ពូជ​បន្លែ ៦ មុខ ដែលជា​អំណោយ របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។​

​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ អារម្មណ៍​សោកស្តាយ និង​ចូលរួម​ចែករំលែក​ទុក្ខ ជាមួយ​បងប្អូន ជនរងគ្រោះ ដោយសារ​គ្រោះធម្មជាតិ នៅ​ទូទាំងប្រទេស និង​ជាពិសេស​បងប្អូន​នៅ​ទូទាំង​ខេត្ត កំពង់ឆ្នាំង និង​បាន​លើកទឹកចិត្ត ជំរុញ​ឱ្យ​កសិករ ត្រូវ​ជំនះ​គ្រប់​ឧបសគ្គ តស៊ូ ព្យាយាម ដើម្បី​ស្តារ ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​ចិញ្ចឹមសត្វ ត្រី​ឡើងវិញ​។ ទន្ទឹមនឹងនេះ បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន ក៏បាន​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក្សា​អនាម័យ​ជាប់​ជានិច្ច ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ពិសេស​ជំងឺ​កូ​វីដ​១៩ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា ទប់ស្កាត់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...