ជំងឺ​លើ​សត្វពាហនៈ រាប់ពាន់​ក្បាល បាន​ឆ្លង​ជំងឺ ក្រោយ​ទឹកជំនន់ ស្រក នៅ​តំបន់​ខេត្ត​ប៉ៃលិន​

ដោយៈ ភ្នំ​ខៀវ / ប៉ៃលិនៈ សត្វពាហនៈ រាប់ពាន់​ក្បាល បាន​ឆ្លង​ជំងឺ ក្រោយ​ទឹកជំនន់ នៅ​តំបន់ ព្រំដែន ខេត្ត​ប៉ៃលិន បាន​ស្រក​ចុះ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​ចុះ​ពិនិត្យ និង​ព្យាបាល​សត្វពាហនៈ របស់​ប្រជាពលរដ្ឋ ទាំងនោះ ឱ្យបាន​ជាសះស្បើយ ជា​បន្តបន្ទាប់​។​

​ក្នុងការ​ពិនិត្យ និង​ព្យាបាល​សត្វពាហនៈ ក្នុងស្រុក​សាលា​ក្រៅ និង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត បានលើកឡើង​ថាៈ យុទ្ធនាការ​នេះ ផ្តោតលើ​ការពិនិត្យ ព្យាបាល​ជំងឺ និង​ចាក់​វ៉ាក់សាំង ការពារ​ជំងឺឆ្លង​នានា លើ​សត្វពាហនៈ និង​ផ្សព្វផ្សាយ​ចែក​សៀវភៅ របៀប​ថែទាំ ទប់ស្កាត់​ការពារ សត្វពាហនៈ​ពី ជំងឺឆ្លង​ផ្សេងៗ​។​

​លោក​អភិបាលខេត្ត​ប៉ៃលិន បានបញ្ជាក់​ថាៈ ក្រោយ​ជំនន់​ទឹកភ្លៀង បាន​ថយចុះ សត្វ​គោក្របី បាន​ជួប​នូវ​ជំងឺឆ្លង​ជាច្រើន ដូចនេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ពិនិត្យ​តាមដាន​ដោយមាន ការប្រុងប្រយ័ត្ន ក្នុងករណី​កើតមានឡើង នូវ​អាកា​រៈ គួរ​ឲ្យ​កត់សម្គាល់ ត្រូវ​ប្រញាប់​រាយការណ៍ ដល់​មន្ត្រី​ជំនាញ​បសុពេទ្យ ជាបន្ទាន់ ដើម្បី​ព្យាបាល ឲ្យ​បាន​ទាន់ពេលវេលា​។ ចំណែកឯ​មន្ត្រី ជំនាញ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ក៏ត្រូវ​បន្ត​ចុះ​វិភាគ តាមដាន​នៅតាម​ខ្នង​ផ្ទះ នីមួយៗ ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​

​បច្ចុប្បន្ន ក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល មាន​ប្រជាពលរដ្ឋ ប្រកប​របរ​ចិញ្ចឹមសត្វ ច្រើន​ប្រភេទ ក្នុងនោះ​មាន​សត្វ​គោ ចៀម សត្វ​ពពែ និង​សត្វ​ជ្រូក សរុប​ចំនួន ៤៣.៧៨៩ ក្បាល​។ ក្រោយ​ការ ប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង បាន​បង្ក​អោយ​សត្វ​គោ ឈឺ​ជំងឺសារ​ទឹក ជំងឺ​អុតក្តាម ជាដើម សរុប​ចំនួន ១.៦៤៥ ក្បាល ហើយ​មន្ត្រី​ជំនាញ បាន​ចុះ​ព្យាបាល​ជាសះស្បើយ ជា​បន្តបន្ទាប់ បាន​ចំនួន ១.៤៩០ ក្បាល ក្នុងភូមិ​សាស្ត្រ​ស្រុក​សាលា​ក្រៅ និង​ក្រុងប៉ៃលិន ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ចុះ​ចាប់​និង​កាត់​ទ្រុង​រ...

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​...

ក្រុម​អ្នកបើក​តាក់ស៊ី​ចោទ...

​ដោយ​:​កញ្ញា​ឌី​/​ភ្នំពេញ...

តុលាការ​សាកសួរ​បុរស​ជនជាត...

​ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ​...