Home ព័ត៌មានអន្តរជាតិ កិច្ចព្រមព្រៀ...

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ដែល​គាំទ្រ​ដោយ​ចិន ត្រូវ​ចុះហត្ថលេខា​នៅ​ជំនួប​កំពូល​អាស៊ាន​

​ប្រែ​សម្រួល​/​វាសនា​៖ ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​ចំនួន​១៥ គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​នៅ​ជំនួប​កំពូល​តាម​អន​ឡាញ​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​វិច្ឆិកា ។​

ក្រុមមេដឹកនាំអាស៊ាន ចាប់ផ្តើមជំនួបកំពូលប្រចាំឆ្នាំ កាលពីថ្ងៃ១២វិច្ឆិកា តាមវីដេអូផ្សាយបន្តផ្ទាល់ ចំពេលពិភពលោកជួបការឆ្លងរាលដាលនៃជំងឺកូវីដ១៩

​វា​ជា​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចាត់ទុក​ជា​រដ្ឋប្រហា​រ​មួយ​សំរាប់​ចិន​ក្នុង​ការពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅក្នុង​តំបន់​។​

​បន្ទាប់ពី​ចុះហត្ថលេខា​ទៅ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ពិស្តារ​តំបន់​(RCEP)​នេះ​នឹង​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​លោក បើ​និយាយ​អំពី​ទំហំ​ផលិផល​សរុប​ក្នុងស្រុក​(GDP)​។​វា​នឹង​​ត្រូវ​អនុវត្ត​សំរាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ រួម​ជាមួយ​ចិន ជប៉ុន កូរ៉េខាងត្បូង នូវែ​លសេ​ឡង់​និង​អូស្ត្រាលី​។​

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ាឡេស៊ី បាន​និយាយថា «​ក្រោយ​ចរចា​អស់​៨​ឆ្នាំ នៅ​ទីបំផុត​យើង​បាន​មកដល់​ពេល​ចុះហត្ថលេខា​នៅ​ថ្ងៃអាទិត្យ​នេះ​»​។​

​ចំណែក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុក ក៏​បាន​បញ្ជាក់​អះអាងថា កិច្ចព្រមព្រៀង​RCEP​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​សប្តាហ៍​នេះ​។​

​ឥណ្ឌា​ក៏​ត្រូវ​ចូល​ក្នុង​កិច្ចព្រមព្រៀង​នេះដែរ តែ​បាន​ដកខ្លួន​ចេញ​កាលពី​ឆ្នាំមុន​ដោយសារ​តែ​បារម្ភ​អំពី​ទំនិញ​ចិន​ថោកៗ​ជោរ​ជន់​នៅក្នុង​ប្រទេស​របស់​ខ្លួន ទោះជា​យ៉ាងណា​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​​អាច​ចូលរួម​នៅពេល​ណា​ក៏​បាន​បើ​ខ្លួន​ចង់​។​

​រ៉ា​ជី​ហ្វ ប៊ី​ស​វ៉ាស អ្នក​សេដ្ឋកិច្ច​នៅ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​IHS Markit បាន​និយាយថា​RCEP ដែល​សមាជិក​របស់​វា​តំណាងអោយ​GDP​សកលលោក​ប្រមាណ​៣០​ភាគរយ​នឹង​ជា​ការបោះ​ជំហាន​ទៅ​មុខធំ​​មួយ​សំរាប់​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​និង​ការវិនិយោគ​នៅក្នុង​តំបន់​។​«RCEP​នឹង​ជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​របស់​ពិភពលោក បើ​វាស់​លើ​ទំហំ​GDP»​។​

​កិច្ចព្រមព្រៀង​នេះ​ក៏​ត្រូវ​គេ​មើលឃើញ​ថា​ជា យន្តការ​មួយ​សំរាប់​ចិន​ព្រាង​រៀបចំ​ច្បាប់​នៃ​ពាណិជ្ជកម្ម​អាស៊ី​-​ប៉ាស៊ីហ្វិក ក្រោយ​អាម៉េរិក​ក្រោម​ការដឹកនាំ​របស់​ដូណាល់ ត្រាំ ដកថយ​រាប់​ឆ្នាំ​។​

​អា​ឡិច​សង់​ដឺ កា​ព្រី អ្នកជំនាញ​ពាណិជ្ជកម្ម​នៅ​សកល​វិទ្យាល័យ​ពាណិជ្ជកម្ម​ជាតិ​សិង្ហ​បុរី បាន​និយាយថា « ពិត​ហើយ វា​នឹង​ផ្តល់​ប្រៀប​ដល់​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន »​តែ ប្រធានាធិបតី​​ទើប​ជាប់​ឆ្នោត​របស់​អាម៉េរិក​លោក ចូ បៃ​ដិន អាច​ចូល​ពាក់ព័ន្ធ​សកម្ម​ខ្លាំង​ឡើង​ជាមួយ​តំបន់​នេះ​៕

​ថ្លែង​បើក​ជំនួប​កំពូល​នៅ​ថ្ងៃ​១២​វិច្ឆិកា នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុក បានបញ្ជាក់​អះអាងថា កិច្ចព្រមព្រៀង​RCEP​នេះ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​សប្តាហ៍​នេះ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular