Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ស្ត...

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លួច​ទូរស័ព្ទដៃ​ក្នុង​ផ្សា​របឹង​កេងកង​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈស្ត្រី​ម្នាក់​បានធ្វើ​សកម្មភាព​លូក​យក​ទូរស័ព្ទដៃ​ពី​កាបូបស្ពាយ​នារី​ម្នាក់ កំពុង​ទិញ​ទិញ​សម្លៀកបំពាក់​ក្នុង​ផ្សា​របឹង​កេងកង បម្រុង​គេចខ្លួន​តែ​ត្រូវ​អ្នកលក់​សម្លៀក​បំពាក់​​​ឃើញ​ស្រែក ហើយ​ត្រូវ​ជនរងគ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បឹង​កេងកង​១ កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​ឈ្មោះ​ណុប ស្រី​ពិន ភេទ​ស្រី មុខរបរ រត់​តុ​លើក​ស្រា​បៀ ស្នាក់​នៅផ្ទះ​២៩ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ដោយ​សមត្ថកិច្ច​ដកហូត​វត្ថុតាង ទូរស័ព្ទដៃ​០១ គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៧ ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ សាន យូ​ណាវ ភេទ​ស្រី ស្នាក់នៅ​ភូមិ​ស្រះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​នៅ​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០២០​សមត្ថ​កិ​ច​នគរបាល ខណ្ឌ​បឹង​កេងកង​កំពុងធ្វើការ​សាក​សួរ​ស្ត្រី​រូបនេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...