ប្រជាពលរដ្ឋត្រូវ​ចូល​រួមប​ង្កា​រទប់​ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការបង្ការ​ទប់ស្កាត់​នូវ​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងឱកាស​ចុះ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤០០​គ្រួសារ ជាមួយ​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ចិន សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ម៉ាស់​ទាំងនេះ ជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់ជូន​រដ្ឋបាល​រាជធានី​ចំនួន​២​លាន​ម៉ាស ដើម្បី​ប្រគល់អោយ​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យកមកប្រើ​ប្រាស់ ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩​។ ហើយ​ម៉ាស់​នេះ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ម្នាក់​២​ម៉ាស់ ដែល​វា​អាច​បោកគក់​បាន និង​អាច​ប្រើប្រាស់​បាន​ពី​២​ខែ​ទៅ​៣​ខែ​ផងដែរ បើ​យើង​ចេះ​ថែរក្សា​វា​បានល្អ​។ លោក​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ពាក់​ម៉ាស់​ការពារ​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ។​

​ដោយឡែក​លោក​ម៉ម ប៊ុនហេង ក៏បាន​មានប្រសាសន៍​ដែរ​ថា​ ​ការចែក​ម៉ាស​នេះ គឺ​សម្រាប់​តែ​ពលរដ្ឋ​ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស​មកប្រើប្រាស់​។ រីឯ​កម្មករ​កម្មការិនី​រោង​ចក្រ ផ្នែក​សុខភាព​ការងារ​ជា​អ្នក​ផ្ដល់ជូន​តាមរយៈ​ស​ហ​ជីព​របស់​ពួកគេ​នៅ​​តាម​រោង​ចក្រ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​ទាំងអស់គ្នា ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular