ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េខាងត្បូង​មានតម្លៃ ៦៦១ លាន​ដុល្លារ​នៅក្នុង​រយៈពេល ៩​ខែ ឆ្នាំនេះ​ពោលគឺ​ធ្លាក់ចុះ ១៥ ភាគរយ​។​

​តួលេខ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KITA) បាន​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​មានតម្លៃ ២៤៦ លាន​ដុល្លារ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដោយ​ធ្លាក់ចុះ ៤,៩ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​ទន្ទឹមនឹង​នេះដែរ​ប្រទេស​កម្ពុជា​បាន​នាំចូល​ផលិតផល​មានតម្លៃ​ពី​ប្រទេស​កូរ៉េ​ចំនួន ៤១៤ លាន​ដុល្លារ​ដែល​ថយចុះ ២០ ភាគរយ​។​

​កាលពី​ឆ្នាំមុន​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េខាងត្បូង​បាន​កើនឡើង ៦ ភាគរយ​ដល់​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ ៣៣៦ លាន​ដុល្លារ​។​

​នៅពេលនេះ​កម្ពុជា​និង​កូរ៉េ​កំពុងតែ​ចរចា​រលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ៕