Home ព័ត៌មានជាតិ សេដ្ឋកិច្ច កូរ៉េ​ជួយ​ជួស...

កូរ៉េ​ជួយ​ជួសជុល​ទំនប់​បាសាក់​រួច​ប្រគល់ឱ្យ​ម្ចាស់​ដើម​គ្រប់គ្រង​បន្តទៀត​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈអាងទឹក​បាសាក់ ដែល​បាក់​ដាច់​ដោយសារ​ជំនន់​ទឹកភ្លៀង​កន្លងទៅ បាន​ជួសជុល​រួចហើយ និង​រក្សា​ទឹក​ទុក​បាន​ដល់​៦​លាន​ម៉ែត្រគូប ។ អាង​នេះ​មាន ម៉ាក​ស៊ី​មូ​ប​(​អតិបរិមា​)​រក្សា​ទឹក​ទុក​បាន​៧​លាន​ម៉ែត្រគូប ។ នេះ​បើតាម​លោក​ចាន់ ស៊ី​ណាត អនុរដ្ឋ​លេខាធិការ​ក្រសួង​ធន ធាន​ទឹក​និង​ឧតុនិយម​ដែលជា​អ្នក​គ្រប់គ្រង​អាង​​ទឹក​នេះ​​​​​ជាង​១០​ឆ្នាំ​មកហើយ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែ វិច្ឆិកា​ឆ្នាំ​២០២០​។​

​លោក ចាន់ ស៊ី​ណាត​បានបញ្ជាក់​អោយរ​ស្មី​កម្ពុជា​ដឹងថា ក្រសួង​កំពុង​ធ្វើ​សិក្សា​ថា​តើ​នឹង​ពង្រឹង ​កែលម្អ​អ្វី​បន្ថែម​លើ​អាង​នេះ​ទៀត​រឺ​អត់​នាពេលខាងមុខ តែ​ថា​មិនមាន​គម្រោង​សង់​ទំនប់​បង្ហៀរ​ទេ គឺ​ពង្រឹង​ការប្រើ​ប្រព័ន្ធ​(​ទ្វារ​បើក​បិទ​)​ស្វ័យប្រវត្តិ​(​អូ​តូ​)​ដើម្បី​កុំឱ្យ​មានការ​ឆ្លើយ ដាក់គ្នា​ពេល​មាន​បញ្ហា​(​បាក់​)​កើតឡើង​ទៀត​។​

​លោក​ចាន់ ស៊ី​ណាត​និយាយ​ឱ្យដឹង​បន្ថែមថា អាងទឹក​បាសាក់ បាន​បាក់​នៅពេល​បន្ទាប់ពី​ក្នុង​អាង​មានទឹក កើន ឡើង​ខ្លាំង​ដូច​មហា​សារ​គរ​។ ក្រោយពេល​ទប់​ជាប់​(​ជួសជុល​រួច​) ទ្វារ​ទឹក​ត្រូវបាន​បិទ​ដើម្បី​សន្សំ​ទឹក​ទុក ប្រើប្រាស់​នៅ​រដូវប្រាំង តែ​មិនបាន​បិទ​ទឹក​ទាំងស្រុង​ទេ ព្រោះ​អ្នក​នៅ​ផ្នែក​ខាងក្រោម​ពេលនេះ​ត្រូវ​ការប្រើ ប្រាស់​ដែរ​។​អាងទឹក​នេះ​មិនដែល​ខ្វះ​ទឹក​សម្រាប់​ប្រើប្រាស់​ទេ​កន្លងទៅ​។​

​ទំនប់​អាងទឹក​បាសាក់​ស្ថិតនៅក្នុង​ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បា ន​បាក់​ចំនួន​៣​កន្លែង​មាន​ប្រវែង​សរុប​ប្រមាណ​ជា​៣០០​ម៉ែត្រ កាលពី យប់​ថ្ងៃទី ៩​ខែតុលា​បន្ទាប់ពី​មាន​ភ្លៀង​​ច្រើន​ជាប់​គ្នា​ពីរ​បី​ថ្ងៃ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​អាង​ទំហំ​ប្រមាណ​ជាង​២.០០០​គីឡូ ម៉ែត្រក្រឡា​រួចមក​។​

​ការបាក់​ទំនប់​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ផ្លូវថ្នល់​នៅ​ផ្នែក​ខាង​ក្រោម អាងយ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​គឺ​ប្រជាពលរដ្ឋ ព្រោះ​ទំនប់​បាន​បាក់​នៅពេល​យប់​ហើយ​ទឹក​ហូរ​ធ្លា​ក់មក​ខ្លាំង​។​

ក្រោយពេល​បាក់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ចាត់វិធានការ​ជួស ជុល​ឡើងវិញ​ភ្លាម​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រាស់​និង​ការដាំដុះ​តែ​ការងារ​ជួប​លំបាក​ខ្លាំង ដោយសារ​ទឹក​នៅ​ច្រើន​មាន​ភ្លៀង​មក​បន្តបន្ទាប់ ផ្លូវ​ចូលទៅ​កាន់​ទំនប់ ក៏​បាក់​ដាច់​គ្រឿងចក្រ​មិនអាច​ចូល​បាន​និង​ដើម្បីឱ្យ​ការ​វេច​ខ្ចប់​ទឹក​ទុក​ដំណើរការបាន​ទាន់ពេល ក្រសួង​បានសម្រេច​ឱ្យ​ក្រុម​ហ៊ុន​កូរ៉េ​ដែល​កំពង់​សាងសង់​សំណង់ ដូន​ទ្រី​នៅ​ភាគ​ខាងលើ​នៃ​អាង នេះ​បញ្ចេញ​គ្រឿង​ចក្រ​មកជួយ ដែល​ដឹកនាំ​ដោយ លោក​ជួន ប៊ិ​ត​ថុល​អនុរដ្ឋលេខាធិការ​ក្រសួង ធនធាន​ទឹកជា​អ្នកគ្រប់គ្រង​គម្រោង​ដូន​ទ្រី​។​

​ការ​ទប់​ទំនប់​នេះ​បាន​ប្រើប្រាស់​ពេលវេលា​ច្រើន​ថ្ងៃ​ដោយសារ ពេល​ទប់​ជិត​រួច បាន​បាក់​ទៅ​វិញ​ចំនួន​បី​លើក ។ នៅ​ទីបំផុត​បាន​ទប់​ជាប់​ជា​ស្ថាពរ​ហើយ​សន្សំ​ទឹក​ទុក​បាន​តិចតួច​ (​ប្រ​ហែល​​​បី​លាន​ម៉ែត្រគូប​) ដោយសារភ្លៀង​នៅ​ចុងរដូវ​វស្សា​ចុះខ្សោយ​ណាស់​ទៅហើយ ។

​ក្រោយពេល​ជួយ​ជួសជុល​រួច​ដោយ​ក្រុម ហ៊ុន​កូរ៉េ លោក​ជួន ប៊ិ​ត​ថុល ក៏បាន​ប្រគល់​ការដ្ឋាន​នេះ​ជូនទៅ​លោក​ចាន់ ស៊ី​ណាត ធ្វើការ​គ្រប់គ្រង​បន្ត វិញទៀត​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​តាម​ការសម្រេច​របស់​ក្រសួង​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...