ដោយ: តាកែវ / តាកែវ: ហេតុការណ៍គួរឲសង្វេកមួយ បានកើតឡើងចំពោះក្រុមគ្រួសាររបស់ក្មេងប្រុសម្នាក់ អាយុ ១១ឆ្នាំបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដោយសារក្មេងប្រុសរូបនោះ បានឡើងជិះលេងលើម៉ាស៊ីប៊ូតស្រូវពីខាងក្រោយ ហើយបានរអិលធ្លាក់ចុះមកក្រោម បណ្តាលឲម៉ាស៊ីនប៊ូតស្រូវនោះបើកថយក្រោយកិនស្លាប់តែម្តង។ ហេតុការណ៍នេះ កើតឡើងនៅភូមិអង្គតាចាន់ ឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកម៉ោង ៨និង១៥នាទី ថ្ងៃទី ១២ ខែវិច្ឆិកា ២០២០។
បើតាមរបាយការណ៍របស់នគរបាលស្រុកត្រាំកក់ បានបញ្ជាក់ឲដឹងថា ករណីបើកម៉ាស៊ីនប៊ូតស្រូវកិនក្មេងប្រុសម្នាក់ឈ្មោះ អ៊ំ រតនា អាយុ១១ឆ្នាំ ស្លាប់នេះ គឺជាករណីមនុស្សឃាតដោយអចេតនា ដែលបង្កឡើងដោយតៃកុង ម៉ាស៊ីនប៊ូតស្រូវមានការឆ្វេសប្រហែស ដោយបានបណ្តោយឲ្យក្មេងឡើងជិះលេងលើម៉ាស៊ីននៅពេលកំពុងបើកប៊ូតស្រូវ ហើយមិនបានចាប់អារម្មាណ៍ថា ក្មេងនោះធ្លាក់មកខាងក្រោមទើបបើកថយក្រោយកិនស្លាប់តែម្តង។ តៃកុងម៉ាស៊ីនប៊ូតស្រូវដែលបើកកិនក្មេងស្លាប់នោះមានឈ្មោះ ម៉ម ថុល ហៅពយ អាយុ២៨ឆ្នាំ មានទីលំនៅភូមិសីម៉ា ឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនតៃកុងម៉ាស៊ីនប៊ូតស្រូវ រង់ចាំការចរចាដោះស្រាយជាមួយនិងក្រុមគ្រួសារក្មេងរងគ្រោះធ្វើពីធីបុណ្យសពរួចរាល់សិន៕ ល