ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានដឹកនាំគណប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ តាមអនឡាញបានបញ្ជាក់នូវគោលជំហរកម្ពុជាជាថ្មីរឿងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព សេរីភាវូបនីយកម្ម និងយន្តការពហុភាគីនិយម ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអះអាងថា នៅក្នុងនាមព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានចូលរួមអន្តរាគមន៍ដោយផ្ដោតសំខាន់ទៅលើការប្ដេជ្ញាចិត្តដ៏មុះមុតនិង ការសន្យារបស់កម្ពុជាទៅលើចក្ខុវិស័យរួមគ្នារបស់អាស៊ាននិងទិសដៅសម្រេចឲ្យបាននូវសមាហរណកម្មមួយប្រកបដោយភាពរឹងមាំក្នុងវិបុលភាពតាមរយៈកិច្ចសហប្រតិបត្តិការសាមគ្គី ភាពនិងការប្រកាន់ភ្ជាប់នូវសេរីភាពរូបនីយកម្មនិងយន្តការពហុភាគីនិយម។
កិច្ចប្រជុំកំពូលលើកទី ៣៧ នេះក៏បានអនុម័តដាក់ឲ្យដំណើរការនូវរបាយការណ៍ស្តីពីការ ត្រួតពិនិត្យវាយតម្លៃឡើងវិញពាក់កណ្ដាលអាណត្តិលើផែនការលំអិតនៃសហគមន៍អាស៊ានឆ្នាំ ២០២៥, ក្របខណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាននិងស្តុកបម្រុងបរិក្ខារពេទ្យនៅ ក្នុងតំបន់អាស៊ាន។ ក្រោមប្រធានបទភាពស្អិតរមួតនិងការឆ្លើយតបនៃអាស៊ានកិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងដោយផ្ដោតការពិភាក្សាទៅលើផលប៉ះពាល់ទៅលើវិស័យសុខភាពសាធារណៈនិងសង្គមសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់ ដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩, ការកំណត់ទិសដៅបន្ទាប់ក្នុងការស្ដារនិងរក្សាស្ថិរភាពសង្គមសេដ្ឋកិច្ចរបស់ប្រទេស ជាសមាជិកនិងតំបន់នៅពេលដែលវិបត្តិនេះត្រូវបានបញ្ចប់។
កិច្ចប្រជុំកំពូលនេះក៏ជាវេទិកាដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាននិងភាគីពាក់ព័ន្ធទាំងអស់ធ្វើការផ្លាស់ប្ដូរយោបល់និងផ្ដល់ធាតុចូលក្នុងការដោះស្រាយបញ្ហាសំខាន់ៗក្នុងតំបន់និងសកលព្រមទាំងដើម្បីលើកកម្ពស់និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើចំពោះគំនិតផ្ដួចផ្ដើមខេត្តបង្កើតថ្មីនិងតែមានស្រាប់ក្នុងការពង្រឹងស្មារតីពហុភាគីនិយមនិងការរក្សាបាននូវអព្យាក្រឹត្យភាពរបស់អាស៊ាន៕PC