ដោយ: គ្រញូង / បាត់ដំបង: នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលា ស្តីពីការវិភាគកាលានុវត្តភាព និងបញ្ហាប្រឈមនៃការវិនិយោគក្នុងវិស័យសង្គមកិច្ច និងការអភិវឌ្ឍន៍មូលធនមនុស្ស នៃគោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ប្រជាជនវ័យចាស់។
នៅសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព លោក ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានសមាជិក សមាជិកាជាប្រធាន អនុប្រធាន នៃមន្ទីរផែនការ ខេត្ត រាជធានីចំនួន១២ មាន(ខេត្តបាត់ដំបង,ពោធិ៍សាត់,បន្ទាយមានជ័យ,ឧត្តរមានជ័យ,សៀមរាប,ប៉ៃលិន ,កំពង់ឆ្នាំង,កំពង់ចាម,ត្បូងឃ្មុំ,ព្រៃវែង ,តាកែវ ស្វាយរៀង និងអង្គការមិនមែនរដ្ឋរដ្ឋាភិបាល ចូលរួមផងដែរ៕ ល