Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​ច្...

អភិបាលខណ្ឌ​ច្បារអំពៅ​ចែក​ម៉ាស​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រី​ក្នុង​សង្កាត់​ទាំង​៨

​ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ចុះ​ចែក​ម៉ាស ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រី​រស់នៅក្នុង​សង្កាត់​ទាំង​៨ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​គោរព និង​អនុវត្តតាម​សេចក្ដីណែនាំ វិធានការ​ទាំងឡាយរ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដើម្បី​ការការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ អនុវត្ត​វិធាន​ការពារ ដូចជា​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាល់កុល ឬ​ជែ​ល រក្សា​គម្លាត និង​ត្រូវមាន​អនាម័យ​ជាប់​ជានិច្ច​។​

​សូមឱ្យ​តាម​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារ ឬ​ទី​ជួបជុំ​ទាំងឡាយ​ត្រូវអនុវត្ត​វិធាន​ការពារ​តាម​ការប្រកាស និង​ណែនាំ​របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

របរ​លក់​កញ្ច្រែង​និង​ផ្ទះ...

​ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/​កំ...

ឃាត់ខ្លួន​អ្នកបើកបរ​រថយន្...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...