Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​សាកសួ...

តុលាការ​សាកសួរ​បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់​ករណី​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ និង​លាក់ទុក​កញ្ឆា​ក្នុង​រថយន្ត​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ និង​រក្សាទុក​នូវ​រុក្ខជាតិ​ញៀន​(​កញ្ឆា​)​បាន​ត្រូវ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​បញ្ជូនមក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​លោក​សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​

​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ ឈ្មោះ ម៉ៃ​ខ​ល អ៊ី​រូ​ហ្គោ​អ៊ិន​វ៉ាន​នី​ណា​យ៉ា (ERUGO NWANN ENAYA) អាយុ​៥៤​ឆ្នាំ ស្នាក់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​គួររំលឹកថា កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​កន្លងទៅ នៅ​ចំណុច​គល់​ស្ពានដែក​ផ្លូវ ៣៧១ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ប្រចាំការ​គោលដៅ​ស្តុ​ប​អតីត​ស្ពានដែក បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌដង្កោ បន្ទាប់ពី​ជន​រូបនោះ បាន​ប្រើប្រាស់​លុយ​ដុល្លារ​ក្លែងក្លាយ​បង់ថ្លៃ​ផាកពិន័យ​ចរាចរ​បើកបរ​បញ្ច្រាស​ផ្លូវ និង​រកឃើញ​កញ្ឆា​ក្រៀម​មួយកញ្ចប់​លាក់​ក្នុង​រថយន្ត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular