Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ឆ្កឹះ​សោរ​ទ្វារផ្ទះ ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ដែល​បាន​លួច​ឆ្កឹះ​សោរ​ទ្វារផ្ទះ ប្រជាពលរដ្ឋ យក​ម៉ូ​ទ័​រ ចំនួន​៥​គ្រឿង និង​ស្ពី​ក​ឃ័​រ JBL ចំនួន​១​គ្រឿង នៅ​រសៀល ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ត្រូវ​សមត្ថកិច្ច នគរបាល ខណ្ឌ​បឹង​កេងកង កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​។​

​ជនសង្ស័យ ឈ្មោះ រិ​ន សុ​ភិ​ណា ភេទ​ប្រុស បាន​ត្រូវ​កម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាល​អូឡាំពិក ឃាត់ខ្លួន កាលពី​វេលា​ម៉ោង ៦ ព្រឹក ថ្ងៃទី​១០ វិច្ឆិកា កន្លងទៅនេះ នៅ​ចំណុច​មុខផ្ទះ​លេខ​៣៦ ផ្លូវ​លេខ​៣០៤ ក្រុមទី​៤២ ភូមិ​៥ សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ ចំណែក ជនរងគ្រោះ ឈ្មោះ កែវ មិថុនា ភេទ​ប្រុស ស្នាក់​នៅផ្ទះ​លេខ​៣៩២ ផ្លូវ​១៦៣ ភូមិ​៥ សង្កាត់ អូឡាំពិក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ មុន​កើតហេតុ វេលា​ម៉ោង ២ និង​៣០​នាទី រំលងអធ្រាត្រ ជនសង្ស័យ ជាមួយ​បក្ខពួក ឈ្មោះ ខ្មៅ បាន​ដើរចេញ ពី​ដី​ឡូ​តិ៍ នៅ​ម្ដុំ​សាលា​ទួល​ស្វាយព្រៃ ក្នុង​បំណង​ដើររក លួច​អីវ៉ាន់​គេ​។ ពេល​ដើរ​ដល់​ចំណុចកើតហេតុ ជនសង្ស័យ ឈ្មោះ​ខ្មៅ បានធ្វើ​សកម្មភាព ឆ្កឹះ​សោរ​ទ្វារផ្ទះ ចូល​លួច​។ ចំណែក​ជនសង្ស័យ ឈ្មោះ រិ​ន សុ​ភិ​ណា នៅចាំ​មើលផ្លូវ​។ បន្ទាប់ពី​លួចបាន​សម្រេច ជនសង្ស័យ​នោះ ក៏​យក​អីវ៉ាន់​ឲ្យ​ជនសង្ស័យ ឈ្មោះ រិ​ន​សុ​ភិ​ណា យកទៅ​ទុក ។ ខណៈនោះ សមត្ថកិច្ច ល្បាត​ឃើញ​ជនសង្ស័យ មាន​ស្ពាយ​ស្បោង ក៏​សង្ស័យ និង​បាន​ឃាត់ ឆែកឆេរ ឃើញ​ម៉ូ​ទ័​រ និង​ស្ពី​ក​ឃ័​រ ក៏បាន​ឃាត់​ជនសង្ស័យ​នាំមក​ប៉ុស្ដិ៍នគរបាល រដ្ឋបាល អូឡាំពិក​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...