Home ព័ត៌មានជាតិ សង្គម ម៉ាស់​ការពារ​...

ម៉ាស់​ការពារ​ជំងឺ​កូ​វីដ​១៩ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​យកទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​មក​ផ្សារ​ធំថ្មី​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ម៉ាស់​រាប់ពាន់​ម៉ាស់​បន្ទះ​ដែល​អាជ្ញាធរ​ខណ្ឌដូនពេញ ទទួលបាន​តាមរយៈរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ និង​បងប្អូន​អ្នក​ឡើង​ផ្សារ​ដែល​ខ្វះ​លទ្ធភាព​ក្នុង​ជីវភាព​នៅ​ផ្សារ​ធំថ្មី នា​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា​នេះ​។​

​លោកស្រី ប៉ុន ដា​នី ប្រធាន​គណៈកម្មការ​ផ្សារ​ធំថ្មី បាន​ឲ្យ​ដឹងថា​៖ ម៉ាស​ទាំងអស់នេះ នឹងត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្វះ​លទ្ធភាព​ទិញ​ម៉ាស់​មកប្រើប្រាស់ ក៏​ដូច​អ្នក​ចេញចូល​ផ្សារ​ដែល​មិន​ពាក់​ម៉ាស់​ដោយ​ផ្តល់ជូន​ម្នាក់​២​បន្ទះ ជា​ប្រភេទ​ម៉ាស់​ក្រណាត់ អាច​បោក​ទឹកបាន​ពាក់​ច្រើនដង​។ ក្រោយពី​ទទួលបាន​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ម៉ាស​រាប់ពាន់​ម៉ាស់​បន្ទះ ត្រូវបាន​បែងចែក​ទៅតាម​ខណ្ឌ​ទាំង​១៤ និង​តាម​ទីផ្សារ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ផ្តល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ សំរាប់​ចែកជូន​ប្រជា​សហគមន៍​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​២​លាន​បន្ទះ ដែលជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​របស់​សម្តេច ក៏​ដូច​អាជ្ញាធរ​ដែនដី ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​ស្ថិតក្នុង​ដំណាក់កាល​ឆ្លើយតប​ទៅនឹង​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះដែរ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ធំថ្មី បាន​ចាត់វិធានការ​ជាច្រើន​តាមរយៈ​ការអប់រំ បំផុស​អាជីវករ​ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ការឆ្លង​កូ​វីដ​១៩ និង​បានដាក់​គោលដៅ​វាស់​កំដៅ​សំរាប់​អ្នក​ចេញចូល​ផ្សារ រួមទាំង​ការបាញ់​អាលកុល​តាម​ច្រកចេញចូល​ជាច្រើន​កន្លែង​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular