Home ព័ត៌មានអន្តរជាតិ មេធាវី​ហ្វីលី...

មេធាវី​ហ្វីលីពីន​បាញ់​សម្លាប់​ខ្លួនឯង​បន្ទាប់ពី​បាញ់សម្លាប់​ចៅក្រម

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ​ចៅក្រម​នៅ​ក្រុង​ម៉ានីល​ម្នាក់​ត្រូវ​បាញ់សម្លាប់​ដោយ​ក្រឡាបញ្ជី​និង​ជា​មេធាវី​ម្នាក់ នៅក្នុង​អំពើ​ឃាតកម្ម​និង​អត្តឃាត​មួយ​កាលពី​ថ្ងៃ​ពុធ​នៅ​សាលាក្រុង​ម៉ានីល​។​

​ក្រឡាបញ្ជី​និង​ជា​មេធាវី អា​ម៉ាឌ័​រ រ៉េ​បា​តូ ជូនៀ អាយុ​៤២​ឆ្នាំ បាន​បាញ់​ចៅក្រម ម៉ា​រៀ ថេរ៉េសា អា​បា​ឌី​ល​ឡា ធ្វើការ​នៅ​តុលាការ​តំបន់​ម៉ានីល ក្រោម​មាន​ជម្លោះ​សម្តី​នៅ​ក្នុង​ការិយាល័យ​របស់​លោកស្រី​។​

​ប៉ូលិស​ក្រុង​ម៉ានីល បាន​ប្រាប់​សារព័ត៌មាន​BenarNews«​ជនសង្ស័យ​បាន​ស្លាប់ ទំនង​ជា​ការធ្វើអត្តឃាត​។​ចៅក្រម​ម្នាក់​ក៏​បាន​ស្លាប់​ក្រោយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​»​។​

​ហេតុផល​នៃ​ការបាញ់​សម្លាប់​នេះ​នៅ​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ តែ​របាយការណ៍​ជំហាន​ដំបូង​របស់​ប៉ូលិស​បង្ហាញថា អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ប្រវត្តិ​ការងារ​របស់​រ៉េ​បា​តូ​។​មេធាវី រ៉េ​បា​តូ ​ដែល​ទើប​ជា​ពី​ជំងឺ​កូវី​ដ​១៩ បាន​ទៅ​កាន់​ការិយាល័យ​ចៅក្រម​ដើម្បី​ដាក់​ពាក្យសុំ​ឈប់ ដោយសារតែ​ការ​ធ្វើការ​មិន​ល្អ តែ​នៅ​ប៉ុន្មាន​នាទី​មុន​ការបាញ់ប្រហារ ជន​នេះ​ហាក់​មាន​អារម្មណ៍​មិន​ស្រួល​​ក្នុងពេល​សាកសួរ​ពី​ចៅក្រម ម៉ា​រៀ ថេរ៉េសា អា​បា​ឌី​ល​ឡា​។​សាក្សី​បាន​និយាយថា បុរស​នេះ​បាន​ទាញ​កាំភ្លើង​បាញ់​ដោយ​គ្មាន​ស្ទាក់ស្ទើរ ។​

​ចៅក្រម ម៉ា​រៀ ថេរ៉េសា អា​បា​ឌី​ល​ឡា

ការបាញ់ប្រហារ​កាលពី​ថ្ងៃ​ពុធ នាំអោយ​មាន​ការចាប់អារម្មណ៍​នឹង​អំពើ​ហិង្សា​លើ​ប្រព័ន្ធ​យុត្តិធម៌​ហ្វីលីពីន​។​ចៅក្រម​និង​មេធាវី​៥០​នាក់​ត្រូវបាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​៕

​ឃាតកម្ម​នៅក្នុង​ការិយាល័យ​ចៅក្រម​ក្រុង​ម៉ានីល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular