Home ព័ត៌មានជាតិ សេដ្ឋកិច្ច គិត​ត្រឹម​ត្រ...

គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំនេះ​ប្រាក់ចំណូល​ប្រៃសណីយ៍​កម្ពុជា​ធ្លាក់ចុះ​ជាង​៤៧​ភាគរយ

ដោយ​: ពៅ​និមល / ភ្នំពេញ​: ប្រៃសណីយ៍​កម្ពុជា ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ដែល​តែង​រកប្រាក់​ចំណូល​កើន​ឡើងជា​លំដាប់ ប៉ុន្តែ​គិត​ត្រីមាស​ទី​៣ (៩​ខែ​) ឆ្នាំ​២០២០​នេះ ធៀប​នឹង​រយះពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៩ មានការ​ថយចុះ​រហូត​ដល់​ចំនួន​៤៧.៩១​ភាគរយ​។ នេះ​តាម​ការបញ្ជាក់​របស់​ម​ន្ត្រី​ជាន់ខ្ពស់​នៃ​ប្រៃសណីយ៍​កម្ពុជា​។​

លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា

​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តាម​ទូរស័ព្ទ លោក អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បានឱ្យដឹងថា ការថយចុះ​បណ្តាលមកពី​វិបត្តិ​កូ​វីដ​១៩ បន្ទាប់ពី​បញ្ហា​នេះ ប្រៃសណីយ៍​កម្ពុជា​បាន​ផ្អាក​ទទួល​ប​ញ្ជើ​រ​ចាប់តាំងពី​ខែ​ពាក់កណ្តាល​មីនា រហូតដល់​ខែកក្កដា និង​ទើប​បើក​ដំណើរ​ការទទួល​ឡើងវិញ​នៅ​ដើមខែ​សីហា​ប៉ុណ្ណោះ​។ លោក​បាន​បន្តថា បើ​ប្រៀបធៀប​រយះពេល​ដូចគ្នា​៩​ខែ ឆ្នាំ​២០១៩ ប្រៃសណីយ៍​អាច​រកចំណូលបាន​ចំនួន​៨​លាន ៤៩៥​ពាន់ ០៩១​ដុល្លារ ដោយឡែក​សម្រាប់​ឆ្នាំ​២០២០​នេះ អាច​រកបាន​ចំនួន​តែ​៤​លាន ៤២៤​ពាន់ ៩៤១​ដុល្លារ​។​

​លោក​អគ្គនាយក​បា​នព​ន្យ​ល់​ទៀតថា “​ដោយសារ​កូ​វីដ​វាយលុក ញ្ចឹ​ង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​ត្រូវបាន​ផ្អាក​ឱ្យធ្វើ​ដំណើរការ ប្រទេសមួយៗ​ត្រូវ​បិទ នៅពេល​ប្រទេសមួយៗ​ត្រូវ​បិទ ទេសចរណ៍​អត់​ដើរ ជើងហោះហើរ​ក៏​អត់​ដើរ​ដែរ ញ្ចឹ​ង​បញ្ញើរ​យើង​រាល់ថ្ងៃ​ទៅតាម​ជើងហោះហើរ​មានន័យថា ទៅតាម​ជើងយន្តហោះ ហើយ​យន្តហោះ​នៅលើ​ពិភពលោក​ត្រូវ​បិទ​ទាំងស្រុង​ចាប់ពី​ពាក់កណ្តាល​ខែមីនា ញ្ចឹ​ង​យើង​មិនអាច​ទទួលបញ្ញើរ​ពី​អតិថិជន​ទេ អតិថិជន​នៅតែ​ចង់​ផ្ញើរ​ក៏ប៉ុន្តែ​អត់​ដឹងថា​ទៅតាម​ណា​ដោយសារ​ជើងហោះហើរ​ត្រូវបាន​បិទ ញ្ចឹ​ង​យើង​ត្រូវ​បិទ​ទាំងស្រុង​តែម្តង​ចាប់ពី​ខែមីនា ដល់​ខែកក្កដា មានន័យថា​យើង​ធ្លាក់ចុះ​យើង​បិទ​តែម្តង ហើយ​ដំណើរការ​របស់​យើង​គឺ​ពឹង​ផ្អែកទៅលើ​អន្តរជាតិ មានន័យថា​ចំណូល​ទទួលបាន​គឺ​៩៥​ភាគរយ​ដែល​យើង​ទទួលបាន​ពី​ចំណូល​ផ្ញើរ​ទៅ​អន្តរជាតិ បើ​យើង​អត់​មាន​ជើងហោះហើរ​យើង​ឈប់​ទទួលបញ្ញើរ​យើង​អត់​មាន​ចំណូល​សុទ្ធ​តែម្តង​”​។​

​លោក​បន្ថែមថា គិត​មកទល់​នេះ​រយះពេល​០៣​ខែ​ហើយ ក្រោយ​បើក​ដំណើរការ​ទទួលបញ្ញើរ​ឡើងវិញ​ប៉ុន្តែ​សម្រាប់​ជើងហោះហើរ​ក៏​មិន​ទូលំទូលាយ​ទេ ដោយ​ក្នុង​មួយ​សប្តាហ៍​អាច​ចេញ​បញ្ញើរ​បានតែ​មួយ​ជើងទេ ហើយ​បើក​ឡើងវិញ​ក៏​មិនមាន​ភាពប្រក្រតី​ដូច​ពីមុន​សម័យ​កូ​វីដ​១៩​ដែរ ដោយសារ​ទីមួយ​ជើងហោះហើរ​នៅ​បើក​មាន​កម្រិត ហើយ​ចំណូល​យើង​ប៉ានស្មាន​បើ​ធៀប​ជាមួយ​ខែ​មុន​កូ​វីដ​១៩ ចំណូល​ទទួល​បានតែ ៥០​ទៅ​៦០​ភាគរយ​នៃ​ចំណូល​មុន​កូ​វីដ​១៩​។ លោក​ថា ប្រសិនបើ​កូ​វីដ​១៩ នៅតែមាន​បញ្ហា​ប្រៃសណីយ៍​កម្ពុជា​ប្រឈមមុខ​នឹង​ការខាតបង់​កាន់តែខ្លាំង បើ​ប្រ​ទស​ផ្សេងៗ​ដូច​ឥឡូវ ទោះបីបើ​កជើង​ហោះហើរ​មែន ប៉ុន្តែ​ប្រទេស​មួយចំនួន​ក៏ត្រូវ​បាន​បិទ​វិញ​ខ្លះ ដូច្នេះ​បញ្ញើរ​របស់​កម្ពុជា​ក៏​ហាមឃាត់​មិន​បើក​ផ្ញើរ​ទៅ​ប្រទេស​នោះ​ដូចគ្នា​ដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...