Home ព័ត៌មានជាតិ សង្គម ១​ខែ​ជន​ជាប់ឃ...

១​ខែ​ជន​ជាប់ឃុំ​វិល​វិញ ក្រោយ​ទឺ​ក​ជំនន់​ស្រក​ទាំងស្រុង​ពី​ទីធ្លា​ពន្ធ​គារ​ខេត្តបន្ទាយមានជ័យ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ១​ខែ​ជន​ជាប់ឃុំ​ក្នុង​ពន្ធ​គារ​ខេត្តបន្ទាយមានជ័យ ក្នុងចំណោម​ចំនួន​១.៦៣១​នាក់ ដែល​បាន​ត្រូវ​ជ​ញ្លៀ​ស​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ យកទៅដាក់​ពន្ធនាគារ​ក្នុង​ខេត្ត​ផ្សេងៗ ព្រោះ​ទឹក​លិច​ពន្ធនាគារ​កន្លងមក​នោះ បាន​ត្រូវ​សមត្ថកិច្ច​ដឹកជញ្ជូន​មកវិញ​បន្តបន្ទាប់​អោយអស់​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​នៅ​ទីតាំង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ក្នុងភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​អគ្គានុរក្ស ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដោយមាន​ការចូលរួម​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ​ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ អមដោយ​កងកម្លាំង មន្ត្រី​ពន្ធនាគារ​នុ​រក្ស ក្រុមការងារ​ជាច្រើន​នាក់​ទៀត​បាន​ដឹកនាំ​ប្រតិបត្តិការ​ចុងក្រោយ​។​

​លោក អ៊ុង ស៊ី​ផាន ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​២ ជា​ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​៖ អ្នកជាប់ឃុំឃាំង​នៅ​ពន្ធនាគារ​នេះ មាន​ចំនួន​១.៦៣១​នាក់​។ ពួកគេ​ត្រូវ​ជ​ញ្លៀ​ស​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៣,១៤​ខែតុលា​ឆ្នាំ​២០២០ យកទៅដាក់​ពន្ធនាគារ​ខេត្ត​ចំនួន ៤​ខេត្ត ៖ ១- ខេត្ត​ឧ​ត្ត​រ​មានជ័យ​២០០​នាក់ ។ ២- ខេត្តសៀមរាប ៨៥៥​នាក់​។ ៣- ខេត្តកំពង់ធំ​២០០​នាក់​។ ៤-​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ត្រពាំង​ថ្លុ​ង ខេត្ត​ត្បូងឃ្មុំ ៣៧៩​នាក់ ឬ​សរុប ១.៦៣១​នាក់​។​

​ក្នុងនោះ ក៏មាន​ប​ញ្ចូ​ន​មក​ផ្ទេរ​ទុក​ក្នុង​ពន្ធនាគារ​ខេត្ត​ខ្លះ មាន ១-​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៨៨​នាក់​។ ២-​ខេត្តសៀមរាប​៨២៦​នាក់​។ ៣- ខេត្តកំពង់ធំ​១៩០​នាក់​។ ៤-​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ត្រពាំង​ថ្លុ​ង​២១៤​នាក់​។ ពាក់ព័ន្ធ​និង​ការដោះលែង​ដោយ​ផុតកំណត់​ទោស​។​

​លោក អ៊ុង ស៊ី​ផាន បាន​បន្តទៀតថា​៖ ក្នុងនោះ​ជន​ជាប់ឃុំ​ត្រូវបាន​បន្ធូ​បន្ថយទោស​លើកលែងទោស​ក្នុង​១​ឆ្នាំមាន​ចំនួន​៣​លើក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ល្បិច​ឆបោក​តាម​ហ្វេ​ក​ប៊ុ...

​ដោយៈ​សុផល​/​ភ្នំពេញ​៖​កា...

រដ្ឋមន្ត្រីក្រសួង​ប្រៃសណី...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ រ...

អដ្ឋិ​ធា​តិ​សម្តេច​រាជបុត...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

អគ្គរដ្ឋទូត​បារាំង ប្រគល់...

ដោយៈ យោធិន / ភ្នំពេញៈ ឯកអ...