Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ដេញថ្លៃ​គម្រ...

​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ឃុំ​បាន​កានៈ អ្នកដេញថ្លៃបានសប្បាយ​ចែក​លុយ​ទឹកតែ​

​ដោយៈ តាកែវ / តាកែវៈ ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃកប្បាស ស្នើសុំ​ឱ្យ​លោក​អភិបាល​ខេត្តតាកែវ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពិនិត្យ​គម្រោង​ដេញថ្លៃ ជួស​ជួល​ផ្លូវ​ក្រាល​ក្រួសធម្មជាតិ ប្រវែង ២ គីឡូម៉ែត្រ នៅ​ឃុំ​បាន​កាន ស្រុក​ព្រៃកប្បាស​ឡើងវិញ ក្រោយ​មាន​ភាពមិនប្រក្រតី លើ​ការដេញថ្លៃ ដែល​ធ្វើឱ្យ​ខាត់​បង់ ទ្រព្យសម្បត្តិ​រដ្ឋ រាប់សិប​លាន​រៀល ។​

​ការដាក់​ឱ្យមាន​ការដេញ​ថ្លៃ ជួសជុល​គំរោង​មូលនិធិ អភិវឌ្ឍន៍​ឃុំ​សង្កាត់ នៅ​ឃុំ​បាន​កាន ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ត្រូវបាន​ក្រុមហ៊ុន​ចំនួន ៣ ធ្វើការ​ដេញថ្លៃ ឡើង​ប្រកៀក​ប្រកិត និង​តំលៃ​ប៉ាន់ស្មាន ទៅហើយ ដែល​អាច​និយាយបានថា ភាគរយ ថយចុះ​ទាប​បំផុត ហាក់បីដូចជា ក្រុម​អ្នកម៉ៅការ​ទាំងនោះ ត្រូវ​រូ​វ​គ្នា​ដាក់​តម្លៃ​ដេញ រួច​យកលុយ មក​ចែក​ថ្លៃ​ទឹកតែ ឱ្យ​គ្នា​នៅ​ខាងក្រៅ​ទៅវិញ​។​

​សូមបញ្ជាក់ថា ក្រុម​អ្នកទទួលការ ដែល​ដាក់​ដេញថ្លៃ នាពេលនោះ មាន​ចំនួន ៣ ក្រុមហ៊ុន ក្នុងនោះ​ទី​១ .​ក្រុមហ៊ុន​យ៉ាន់​វណ្ណៈ ដាក់​ដេញថ្លៃ ១០៣.៩០០.០០០ រៀល , ទី​២.​ក្រុមហ៊ុន​ស្រូ​យ​ហៀ​ង ដាក់​ដេញថ្លៃ ១០៥.០០០.០០០ រៀល និង​ទី​៣. ក្រុមហ៊ុន​សំណង់​ទូទៅ ទ្រី ជ័យ ដាក់​ដេញថ្លៃ ១០៤.៦០០.០០០ រៀល ខណៈដែល​ក្នុងតម្លៃ​ប៉ាន់ស្មាន លើ​ការជួសជុល ផ្លូវ​ក្រាល​ក្រួសធម្មជាតិ ប្រវែង ២ គីឡូម៉ែត្រ គឺមាន​តម្លៃ ១០៧.១៤៧.៣៥៨ រៀល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...