ដោយៈទេពកង្រី / កំពង់ឆ្នាំងៈ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងទទួលបន្ទុកផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឃាត់ ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ១២និង ៣០ នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមដីកា បង្គាប់ឲ្យចាប់ខ្លួន លេខ ៧៩២ របស់លោក លី សុខលេង ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ បង្គាប់អោយចាប់ខ្លួន ឈ្មោះ រឿន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពីបទឆបោកមានស្ថានទម្ងន់ទោស និងឆ្លងដែន មិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។
បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យ ខាងលើបានហើយ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការរដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជូនជនជាប់ចោទម្នាក់នេះ ទៅកាន់នាយកដ្ឋាន នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការ តាមនីតិវិធី ៕PC