Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​លើកយក...

តុលាការ​លើកយក​សំណុំរឿង​លោក​គឹម សុខ ជាង​៣​ឆ្នាំមុន មក​បើកសវនាការ​ជំនុំជម្រះ​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យមាន​ភាពវឹកវ​រ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម មាន​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​នោះ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើកសវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​។ សវនាការ​នេះ​មាន​លោក​គី​ឬ​ទ្ធី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ជំនុំជម្រះ​និង​លោក ស៊ិត វណ្ណៈ​ជា​តំណាង​អយ្យការ​។​ចំណែក​លោក​គឹម សុខ ដែល​បច្ចុប្បន្ន​រស់នៅ​ប្រទេស​អូស្ត្រាលី​ជា​ជនជាប់ចោទ​។​

​ដីកា​កោះហៅ​ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ពីថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​ត្រូវបាន លោក ប៊ុន សុ​សិក្ខា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​សន្តិសុខ​និង​មន្ត្រីនគរបាល​មួយចំនួនទៀត យកទៅ​បិទ​នៅ​អតីត​ទីលំនៅ​លោក គឹម សុខ ផ្ទះ​លេខ​៣២, ៣៣ (​បន្ទប់​លេខ​៣ ជាន់​ទី​១) ផ្លូវ​លេខ​៧៥ ក្រុម​៩៨ ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

គួររំលឹកថា​លោក គឹម សុខ ធ្លាប់​ត្រូវបាន​តុលាការ​កាត់ទោស កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ ដោយ​ដាក់ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​៨​លាន​រៀល​ចូល​ថវិការដ្ឋ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់ ដើមបណ្ដឹង​ចំនួន​៨០០​លាន​រៀល​ករណី​ចោទប្រកាន់ថា​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត​កែម​ឡី តែ​លោក​នៅជាប់​បណ្តឹង​មួយទៀត​ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ ក្រោយពី​លោក គឹម សុខ បាន​ចោទប្រកាន់ថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​រួច​រក​ឃាតករ​មិនដែល​ឃើញ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...