Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​សង្កា...

រដ្ឋបាល​សង្កាត់​ទាំង​៧ និង​ផ្សា​រទាំង​៣ នៃ​រដ្ឋបាល​ខណ្ឌមានជ័យ ទទួល​ម៉ាស់​ក្រណាត់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌមានជ័យ បានប្រគល់​នូវ​ម៉ាស់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​រដ្ឋបាល​សង្កាត់​ទាំង​៧ និង​ផ្សា​រទាំង​៣ ដើម្បី​ចូលរួម​បង្ការ ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ (Covid19) ជាពិសេស​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​សហគមន៍​ក្រីក្រ ក្រោម​អធិបតីភាព លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​។​

​ដោយ​មួយ​សង្កាត់​ទទួលបាន​ម៉ាស់​
១. សង្កាត់​ចាក់អង្រែលើ ទទួលបាន ២០០០ ម៉ាស់​
២. សង្កាត់​ចាក់អង្រែ​ក្រោម ទទួលបាន ២០០០ ម៉ាស់​
៣. សង្កាត់​បឹងទំពន់​ទី​១ ទទួលបាន ២០០០ ម៉ាស់​
៤. សង្កាត់​បឹងទំពន់​ទី​២ ទទួលបាន ២៤១០ ម៉ាស់
៥. សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទទួលបាន ២០០០ ម៉ាស់​
៦. សង្កាត់​ស្ទឹងមានជ័យ​ទី​២ ទទួលបាន ២០០០ ម៉ាស់
៧. សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ទទួលបាន ៩៤៤ ម៉ាស់​

-​ដោយឡែក​ផ្សារ​រដ្ឋ​ទាំង​៣ ក្នុង​មួយ​ផ្សារ​ទទួលបាន ៥០០ ម៉ាស់​។ សរុប​រួម ក្នុង​ក្នុង​ការប្រគល់​ម៉ាស់​ជូន សង្កាត់​ទាំង​៧ និង​ផ្សា​រទាំង​៣ ចំនួន ១៤,៨៥៤ ម៉ាស់​។​

​នាឱកាស​នោះដែរ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​លើកឡើងថា ប្រជាពលរដ្ឋ​រស់នៅក្នុង សហគមន៍​ក្រីក្រ និង ប្រជាពលរដ្ឋ ដែល​រស់នៅ បន្ទប់​ផ្ទះជួល ក្នុង​រដ្ឋបាល​សង្កាត់​ទាំង​៧ មាន​ចំនួន ៦២,៦០៩ នាក់ ។ ជាមួយគ្នានេះដែរ លោក ពេជ្រ កែវ​មុនី ក៍បាន​អំពាវនាវ​ដល់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ទាំង​៧ ចូលរួម​ចែក​ម៉ាស់ ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង សហគមន៍​ក្រីក្រ និង ប្រជាពលរដ្ឋ ដែល​រស់នៅ បន្ទប់​ផ្ទះជួល តាម​សង្កា​ត់រៀងៗ​ខ្លួន ចាប់ពី​ល្ងាច​ថ្ងៃនេះ​តទៅ និង​បន្ត​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​ការពារ រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ កូ​វីដ​-១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង ត្រូវ​លាង​សម្អាត​នៅ​ភាពកខ្វក់​ជាមួយនិង អាកុល ជែ​ល ឬ​សាប៊ូ និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ជាប្រចាំ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular