ត្រីងៀត​បបែល នៅតែមាន​ផ្ទុក​សា​ធាតុគីមី បូរ៉ា​ក់ ហើយ​ចរាចរ លក់​នៅតាម​ទីផ្សារ​

ដោយៈ តាកែវ / តាកែវៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្រុមមន្ត្រី​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​កន្លែង​បន្លំ ( ក​.​ប​.​ប​. ) សាខា​ខេត្តតាកែវ សហការ​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ពិនិត្យ​ទំនិញ​គ្រឿងឧបភោគ បរិភោគ​មួយចំនួន នៅក្នុង​ផ្សារ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយបាន​ធ្វើតេស្ត​បឋម ទៅលើ​ទំនិញ​មួយចំនួន ហើយ​ជា​លទ្ធផល បាន​រកឃើញ​ងៀត​បបែល មាន​ផ្ទុក​នូវ​សា​ធាតុគីមី បូរ៉ា​ក់ ដែល​ធ្វើអោយ​អ្នកទិញ យកទៅ​បរិភោគ អាចមាន​ផលប៉ះពាល់ សុខភាព​ធ្ងន់ធ្ងរ ។​

​លោក លី សេរី​សម្បត្តិ ប្រធាន​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប ការ​ក្លែងបន្លំ ខេត្តតាកែវ បានអោយដឹងថាៈ ងៀត​បបែល​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើតេស្ត​រក ឃើញថា វា​មាន​ផ្ទុក​នូវ​សា​ធាតុគីមី​បូរ៉ា​ក់ ដែល​ធ្វើអោយប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខភាព​របស់ ប្រជាពលរដ្ឋ ដែល​ទិញ​យកទៅ​បរិភោគ ហេតុដូច្នេះ មន្ត្រី​ជំនាញ សម្រេច​ដកហូត​ងៀត​ប​បែ​ល ដែល​ដាក់តាំង​លក់ នៅ​តូប​លក់​ចាប់​ហ៊ួ​យ មួយចំនួន នៅក្នុង​ផ្សារ​អង្គតាសោម ប្រមាណ​ជិត ១០ គីឡូក្រាម ដើម្បី​យកទៅ​ដុត​កំទេចចោល ។​

​ក្នុងឱកាស​នោះដែរ លោក លី សេរី​សម្បត្តិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា អាជីវករ លក់ដូរ ក្នុង​ផ្សារ​ទាំងអស់ មេត្តា​លក់ដូរ​នូវ​ទំនិញ បន្លែ ផ្លែឈើ គ្រឿង​ហូបចុក​ណា​ដែលមាន គុណភាព មិន​ហួស​កាលបរិច្ឆេទ និង​ជាពិសេស គឺ​ត្រូវ​ធានាថា ទំនិញ​របស់ខ្លួន កំពុង​ដាក់លក់ គឺ​មិនមាន​ផ្ទុក​សារធាតុ​គីមី ព្រោះ​បើ​មានមុខ​ទំនិញ ណាមួយ ឬ​របស់​ហូបចុក​មាន​ដាក់​សារធាតុ គីមី វា​នឹង​នាំអោយ​ប៉ះពាល់ ដល់​សុខភាព និង​អាយុជីវិត របស់​ប្រជាពលរដ្ឋ ម្យ៉ាងទៀត លក់ទំនិញ​គ្មាន​សារធាតុ​គីមី វា​ជាការ​រួមចំណែក​មួយ​ផងដែរ​ចំពោះ​សុខមាលភាព​របស់​ប្រជា ពលរដ្ឋ​យើង ដែលជា​អ្នក​ទទួលទាន​។​

​លោក លី សេរី​សម្បត្តិ បាន​អះអាងថាៈ មន្ត្រី​របស់លោក នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​គ្រប់ ប្រភេទ នៅតាម​បណ្ដាល​ផ្សារ ទូទាំង​ខេត្តតាកែវ បន្តទៀត ដើម្បី​ធ្វើយ៉ាងណា ស្វែងរក​ទំនិញ ដែល​គ្មាន​គុណភាព ហួស​កាលបរិច្ឆេទ និង​ទំនិញ​មាន​សារ​ធាតុគីមី​ដើម្បី​យកទៅ​ដុត​កម្ទេចចោល ហើយ​ការធ្វើសកម្មភាព​បែបនេះ គឺ​ដើម្បី​ការពារ​សុខភាព របស់​ប្រជាពលរដ្ឋ​យើង ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...

សមត្ថកិច្ច ឃាត់ខ្លួន​ក្រុ...

​ដោយៈ ស​រិ​ទ្ធ/ពោធិ៍សាត់ៈ...

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...