Home ព័ត៌មានជាតិ សង្គម កងកម្លាំង​អាវ...

កងកម្លាំង​អាវុធហត្ថ​មកពី​ស៊ូដង់​ខាងត្បូង​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ទៅកាន់​លំនៅដ្ឋាន​

ដោយៈ​យោធិន​/ កំពង់ស្ពឺៈ ដោយបាន​ការឯកភាព​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ កងកម្លាំង​អាវុធហត្ថ​មួក​ខៀវ​លេខ​៨៦១​ដែល​ធ្វើ​មាតុភូមិនិវត្តន៍​ពី​តំបន់ បេសកកម្ម​របស់​អង្គការ សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង​ចំនួន​៣៩​រូប​ក្នុងនោះ នារី​ចំនួន​២​រូប​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​វិល​ទៅកាន់​លំនៅដ្ឋាន​របស់ខ្លួន​បន្ទា​ប់​ពី​បានបញ្ចប់​ការធ្វើ ច​ត្តា​ឡី​ស័ក​ពិនិត្យ​រក​រោគរាតត្បាត​កូ​វីដ​-១៩ និង ពិនិត្យ​រក​មេរោគ​គ្រុន​ចាញ់​អស់​រយៈកាល​១៦ ថ្ងៃ​កន្លងទៅ នៅឯ​វិទ្យាស្ថាន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​បោសសំអាត​មីន​និង​កាក សំណល់​សង្គ្រាម ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

​ថ្លែង​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​កងកម្លាំង​អាវុធហត្ថ​មួក​ខៀវ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ដដែល​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក អោក សៀង អគ្គនាយករង មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​ពាំ​នាំនូវ ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ខាងលើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​តែង​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​របស់​កង​យោធា​មួក​ខៀវ កម្ពុជា ដោយ​ផ្តោត​ជាពិសេស​ក្នុងខណៈដែល​ស្ថិតក្នុង​អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ថ្លែងប្រាប់​រស្មី​កម្ពុជា​ពាក់ព័ន្ធ​លើ​ការអនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ប្រយុទ្ធ ប្រឆាំង​រោគរាតត្បាត​កូ​វីដ​-១៩​ខាងលើ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អោក សៀង​បាន​លើក ឡើង​ថា សម្រាប់​កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​៤២​រូប ក្នុងនោះ​នារី​មួយរូប ដែល​បានធ្វើ មាតុភូមិនិវត្តន៍​ពី​តំបន់​បេសកកម្ម​របស់ អ​.​ស​.​ប នៅ​សាធារណរដ្ឋ​ម៉ាលី​ហើយ​ដែល​បាន និង​កំពុងស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​វិទ្យាស្ថាន​បណ្តុះបណ្តាល​កងក​ម្លាំ​ង​រក្សា​សន្តិភាព​បោសសំអាត​មីន​និង​កាកសំណល់​សង្គ្រាម​នៅ​ស្រុក​ឧដុង្គ​នេះដែរ​នឹង​ត្រូវយក​សំណាក​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​ប្រសិនបើ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វី​រ៉ុ​ស​កូ​វីដ​-១៩ ដូច​កងកម្លាំង​អាវុធហត្ថ​លេខ​៨៦១​នោះ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នឹង​សុំ​គោលការណ៍​ទៅ រដ្ឋមន្ត្រីក្រសួង​សុខា​ភិ​បាន​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​ខាងលើនេះ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​តាម​ផ្ទះសម្បែង​របស់​ពួកគេ​ផងដែរ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...