Home ព័ត៌មានជាតិ វប្បធម៌ ព្រះសង្ឃ​ប្រគ...

ព្រះសង្ឃ​ប្រគល់​ថ្ម​បុរាណ​ចំនួន​៣​ដុំ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សា​ទុកជា​សម្បត្តិ​ជាតិ​

ដោយ​: អង្គរតូច / សៀមរាប​: ព្រះ​សទ្ធម្ម​ប្ប​កាស​នី តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ្រ​កោសា នៅ​ព្រឹក​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ បាន​ស្ម័គ្រ​ព្រះទ័យ​ប្រគល់​ថ្ម​បុរាណ​ចំនួន​៣​ដុំ ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សា​ទុកជា​សម្បត្តិ​ជាតិ ក្រោម​ការចូលរួម​ពី​ពុទ្ធបរិស័ទ និង​នគរបាល​បេតិកភណ្ឌ​ផង​។​

​លោក ឈូក សុ​ម៉ា​ឡា បុរាណ​វិទូ​និង​ជាម​ន្ត្រី​ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា ថ្ម​ទាំង​៣​ដុំ ជា​ប្រភេទ​ថ្មភក់​ទាំងអស់​។ ថ្ម​២​ដុំ ជា​ចម្លាក់​ព្រះពុទ្ធ​រូប​ដែល​ឆ្លាក់​មិនទាន់​ហើយ និង​មួយ​ដុំ​ទៀត ជា​ចម្លាក់​ខឿន​ប្រាសាទ មាន​លម្អ​ដោយ​ក្បាច់​ផង​។ វត្ថុ​ទាំង​៣​នេះ នឹង​យកទៅ​រក្សាទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សា​សុវត្ថិភាព ចុះ​លេខ​បញ្ជី​សារពើ​ភណ្ឌ​វត្ថុ​សិល្បៈ សិក្សា​ស្រាវជ្រាវ​ពី​ប្រភព ដុស​សម្អាត និង​ទុកជា​ប្រយោជន៍​សម្រាប់​កិច្ចការ​ផ្សេងៗ​។​

​ទាក់ទង​នឹង​ការ​ស្ម័គ្រ​ព្រះទ័យ​ប្រគល់​វត្ថុ​បុរាណ​ទាំង​៣​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ព្រះ​តេជគុណ តាត មហា​ទី មាន​សង្ឃដីកា​ថា នេះ​ជាការ​រួមចំណែក​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​រក្សា​វត្ថុ​បុរាណ​ទុកជា​សម្បត្តិ​ជាតិ​។ ការពារ​សុវត្ថិភាព និង​ការស្រាវជ្រាវ​ចំពោះ​វត្ថុ​បុរាណ​ដែល​នៅ​រាយប៉ាយ​ឱ្យមាន​សណ្តាប់ធ្នាប់ ចៀស​ផុតពី​ការជួញដូរ ឬ​ការធ្វើឱ្យ​ខូចខាត​ដោយ​ប្រការ​ផ្សេងៗ​ព្រោះ​ការ​ពុំ​យល់ដឹង​។​

​ព្រះអង្គ​ក៏បាន​បញ្ជាក់​ពី​ប្រភព​ថ្ម​ទាំង​៣​ដែរ​ថា ចំពោះ​ថ្ម​២​ដុំ​ដែល​ពុំមាន​រូបរាង​ច្បាស់លាស់​នោះ គឺ​ស្រង់​បាន​ពេល​ស្តារ​ស្ទឹង​សៀមរាប​។ ចំណែក​ចម្លាក់​ខឿន​ប្រាសាទ​មួយ​ផ្ទាំង​នោះ គឺ​ស្ថិតក្នុង​ចំនួន​១០​ដុំ​ផ្សេងគ្នា​ដែល​យក​មកពី​វត្ត​ពោ​ធ៍​លង្កា ហើយ​ត្រូវបាន​គេ​យកទៅ​ប្រើ​សម្រាប់​សំលៀងកាំបិត​។ តែ​ព្រះអង្គ​បាន​សុំ​រក្សាទុក និង​មួយចំនួន​រក្សាទុក​ក្រោម​ប​ល្ល​ង្គ​ព្រះ បើ​រដ្ឋ​ត្រូវការ​ពេលណា ព្រះអង្គ​នឹង​ស្ម័គ្រ​ព្រះទ័យ​ក្នុងការ​ប្រគល់ជូន​ដោយ​រីករាយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...